ពិធីប្រណាំងទូកនៅបឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី មានពលរដ្ឋចូលរួមទស្សនាជិត៩ពាន់នាក់

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅបឹងកន្សែង ស្ថិតក្នុងក្រុងខេត្តរតនគិរី ត្រូវបានចាប់ផ្ដើមហើយក្រោមវត្តមានជាគណៈអធិបតីរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម  ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។ ពិធីប្រណាំងទូកនៅបឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី នៅល្ងាចនេះមានប្រជាពលរដ្ឋអញ្ជើញមកទស្សនាប្រជាពលរដ្ឋក្នុងខេត្ត កម្សាន្ត សប្បាយរីករាយចំនួន៨.៧៤៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ចំនួន៣៦នាក់។

ក្នុងពិធីប្រណាំងទូក រដ្ឋបាលខេត្តរតនគិរី បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិព័រណ៍ផលិតផលផ្សេងៗផងដែរ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តបានអំពាវនាវ ដល់ប្រជា
ពលរដ្ឋក្នុងខេត្ត ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិដែលអញ្ជើញមកកំសាន្តសប្បាយនៅខេត្តរតនគិរី នាឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃនេះ   សូមចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយបោះសម្រាមចូលក្នុងធុងឱ្យបានត្រឹមត្រូវ បើកបរដោយប្រុងប្រយ័ត្ន មិនត្រូវលើសល្បឿនកំណត់ ម៉ូតូត្រូវពាក់មួកសុវត្តិភាព រថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ៕ធ.ដ

ដោយៈ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner