ប្រជាពលរដ្ឋរាប់រយនាក់ ទៅទស្សនាហ្វូងសត្វស្លាបរាប់ម៉ឺនក្បាល នៅជើងភ្នំបន្ទាយនាង ខេត្តបន្ទាយមានជ័យ
អត្ថបទដោយ៖
Kien Sereyvuth
ប្រជាពលរដ្ឋរាប់រយនាក់ ត្រូវគេឃើញបានទៅទស្សនាហ្វូងសត្វកុករាប់ម៉ឺនក្បាល ដែលហើរចូលទ្រនុំ នាពេលល្ងាចថ្ងៃរាបលិចនៅជើងភ្នំបន្ទាយនាង ស្ថិតភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា ហ្វូងសត្វស្លាប ដែលជាប្រភេទ សត្វកុក សត្វក្អែកទឹក គឺមានរាប់ម៉ឺនក្បាល ដែលរស់នៅលើដើមឈើក្នុងចំការមួយកន្លែង ក្បែរជើងភ្នំបន្ទាយនាង រយៈពេលច្រើនខែមកហើយ និងមានប្រជាពលរដ្ឋបាននាំគ្នាមកមើល១ថ្ងៃរាប់រយនាក់ជាពិសេសពេលសត្វស្លាបហើរចូលទ្រនុំ៕ធ.ដ