ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា Eva Nguyen Binh នៅថ្ងៃ១១វិច្ឆិកានេះ បានជួបពិភាក្សា ជាមួយលោកកឹម សុខា នៅគេហដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

នាយកខុទ្ទកាល័យលោក កឹម សុខា លោក មុត ចន្ថា បានប្រាប់អ្នកកាសែតក្រោយជំនួបថា ក្នុងជំនួបពិភាក្សានោះ លោក កឹម សុខា និងឯកអគ្គរដ្ឋទូតបារាំងបានពិភាក្សាគ្នា អំពីបញ្ហាសុខទុក្ខផ្ទាល់ខ្លួន បញ្ហាសុខភាព ជាដើម។

លោកថា ភាគីទាំង២មិនបានពិភាក្សាគ្នាអំពីបញ្ហានយោបាយឡើយ។ ជំនួបនោះបានធ្វេីឡេីងបន្ទាបពី លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។

លក្ខខណ្ឌថ្មី រួមមាន៖ ក/ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ/ មិនត្រូវធ្វើសកម្មភាពនយោបាយ។ គ/ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner