ក្រសួងបរិស្ថាន សហការជាមួយដៃគូរៀបចំការប្រគំតន្រ្តីអប់រំផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងយុទ្ធនាការដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលតែងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងមនុស្សសត្វនោះក្រសួងបរិស្ថាន រួមជាមួយដៃគូរបានរៀបចំប្រគុំតន្រ្តីដើម្បីផ្សព្វផ្សាយអប់រំ និងជំរុញពលរដ្ឋខ្មែរចេះទុកដាក់សំរាម និងរួមគ្នាជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក អំឡុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។

ពិធីប្រគំតន្ត្រីនេះមានរយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកានាទីតាំងមុខទីស្តីការក្រសួង បរិស្ថានផ្ទាល់តែម្តង ក្រោមប្រធានបទ “តូរ្យតន្ត្រីដើម្បីកិច្ចគាំពារបរិស្ថានសូមនិយាយថាទេចំពោះប្លាស្ទិក»។

តារាចម្រៀងល្បីៗ រួមមាន លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម កញ្ញា រ៉ាប៊ី ជាដើម បានចូលរួមសំដែង ផ្តល់ភាពសប្បាយរីករាយផង និង បញ្ជ្រាបចំណេះដឹងបរិស្ថាន ជាពិសេសការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ចូលរួមកាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner