ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដឹកនាំកងទ័ពក្នុងអង្គភាពហូបអំបុកសាមគ្គី ដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី៩ ខែ វិច្ឆិកាឆ្នាំ 2019 នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងទៅកាន់កងទ័ពក្នុងអង្គភាពថា៖ ដោយយោងតាមអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តន៍តាមការណែនាំរបស់អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ ថ្ងៃនេះយើងទាំងអស់គ្នានៅក្នុងទីបញ្ជាការបានជួបជុំគ្នាហូបអំបុកសាមគ្គី ដើម្បីរួមគ្នាការពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ។
ក្នុងឱកាសនោះផងដែរលោកឧត្តម ឯកឧត្តម ឧត្តមសេនីយត្រី នៃ និយម  បានបញ្ជាក់ថា៖ ក្នុងតួនាទីជាកងទ័ពជាតិ ត្រូវតែគោរពបទបញ្ជារដាច់ខាត ក្នុងកិច្ចការពារបូរណភាពដែនដី ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនសង្គមជាតិ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការការពារសន្តិសុខ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកដែលជាប្រពៃណីរបស់ជាតិក្នុងពេលខាងមុខនេះ អោយប្រជាពលរដ្ឋបានចូលរួមយ៉ាងសប្បាយរីករាយ ។ ដូចនេះគ្រប់អង្គភាពចំណុះ ត្រូវតែគោរពបទបញ្ជារជាដាច់ គឺគោរពវិន័យ គោរពការចាត់តាំង ក្នុងពេលចេញប្រតិបត្តិការតាមគោលដៅ ។ ពិសេសត្រូវអនុវត្តន៍បទញ្ជារថ្នាក់លើអោយបានជោគជ័យ ក្នុងការទប់ស្កាត់និងកំទេចអោយអស់ក្រុមជនក្បត់ជាតិ និងបក្ខពួកដែលមានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិលស្របច្បាប់។
សូមបញ្ជាក់ថា កម្មវិធីទទួលទានអំបុកសន្តិភាពថ្ងៃទី៩ ខែវិច្ឆិកានេះ ត្រូវរបានរៀបចំឡើងនៅគ្រប់ ភូមិ ឃុំ ស្រុកទំាងអស់នៅទូទំាងប្រទេសដើម្បីបង្ហាញនូវសាមគ្គីភាព និងភាពសុខដុរមនារបស់បងប្អូននៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាប្រពៃណីរបស់ជាតិយើង ហើយក៏ជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner