អភិបាលខេត្តបាត់ដំបង ចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុទាំង៣ប្រភេទ នៅតាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗ ក្នុងខេត្ត
ចាប់ពីថ្ងៃទី០៨និងទី០៩ខែវិច្ឆិកា២០១៩នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្ត បាត់ដំបង អមដំណើរដោយឯកឧត្តមអភិបាលរង ខេត្ត ថ្នាក់ដឹកនាំបណ្តាស្ថាប័ន មន្ទីរ អង្គភាពនានាមួយចំនួននិងមន្ត្រីសំខាន់ៗចំណុះសាលាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ កងកម្លាំង ប្រដាប់ អាវុធទាំង៣ប្រភេទដែលកំពុងឈរជើងនៅតាមចំណុចបន្ទាត់ព្រំដែនគោកសំខាន់ៗមួយចំនួន។ ជាពិសេសនៅក្នុងភូមិសាស្ត្រច្រកអន្តរជាតិដូង ស្រុកកំរៀង និង ច្រកអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្រុកសំពៅលូន របស់ ខេត្តបាត់ដំបង។
ក្នុងដំណើរបេសកកម្មចុះសួរសុខទុក្ខដល់កងកម្លាំងខាងលើនេះ ក្នុងនោះឯកឧត្តម ងួន រតនៈ និងប្រតិភូរួមដំណើរ ក៏បានចុះត្រួតពិនិត្យ និង ស្វែងយល់ពីសភាពការណ៍ទូទៅនៅតាមបណ្តាច្រកទ្វារឆ្លងដែននៃស្រុកទាំង២ និងបានជួបប្រាស្រ័យជាមួយបងប្អូនប្រជាពលរដ្ឋទូទៅដែលចេញចូលប្រកបមុខរបរនៅតាមបណ្តាច្រកផងដែរ។ ដែលជាទូទៅសភាពការតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងស្រុកកំរៀងនិងស្រុកសំពៅលូនគឺមានសភាពស្ងប់ស្ងាត់ល្អ ។ លំហូរនៃការចេញ-ចូល របស់ ប្រជាពលរដ្ឋ តាមច្រកដើម្បីប្រកបការងារនិងរកស៊ីរបស់ពួកគេនៅទីនោះ ប្រព្រឹត្តទៅជាធម្មតា ការចេញចូលទៅមកនៅទីនោះ គឺមិនមានការរារាំងហាមឃាត់ឬបិទច្រកទាំងនោះឡើយ។
តាមការគូសបញ្ជាក់ពីមន្ត្រីច្រកសំខាន់ៗ និងកងកម្លាំងឈរជើងនៅទីនោះ បានឲ្យដឹងថា៖ ការ
ដាក់ពង្រាយកងកម្លាំងនៅទីនេះ គឺធ្វើឡើងតាមបទបញ្ជាពីថ្នាក់លើ ជាពិសេស ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ដើម្បីមានវិធានការពង្រឹងនូវសុខសុវត្ថិភាពសណ្តាបធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់
ត្រៀមកំចាត់នូវរាល់ឧបាយកលទុច្ចរឹតនិងពីការប៉ុនប៉ងចង៉វិលត្រឡប់ របស់ ក្រុមក្បត់ជាតិ ទណ្ឌិត សម រង្សី ក្នុងគោលបំណងចង់វិលត្រឡប់ចូលមកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្រប ច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាដែលកើតចេញពីការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨កន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋចូលរួមបោះឆ្នោតប្រមាណជាង៨០%
ដោយទទួលបានសម្លេងឆ្នោតឈ្នះ ភ្លូកទឹក ភ្លូកដី កន្លងមក។ហើយថែមទាំងបានដឹកនាំប្រទេសជាតិយើងកាន់តែមានភាពសម្បូរណ៍សប្បាយរុងរឿង
និងមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យ។ជាពិសេសបានធ្វើឲ្យកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា
យើង កាន់តែមានលំនឹង នៃការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រជាពលរដ្ឋរស់នៅប្រកបមុខរបរនិងមានជីវភាពធូធារ។ អត្រានៃភាពក្រី ក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយជាបណ្តើរ
ៗនិងថយចុះជាបន្តបន្ទាប់ក្នុងមួយឆ្នាំៗផងដែរ។
ជាមួយគ្នានេះដែរឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានថ្លែង អំណរគុណដល់គ្រប់កងកម្លាំងចម្រុះទាំង៣ប្រភេ ទ ដែលបាននិងកំពុងបំពេញភារកិច្ចនិងកាតព្វកិច្ចក្នុងបេសកកម្មរបស់ខ្លួន ក្នុងពង្រឹងសុខសន្តិភាពសុវត្ថិភាពសង្គម និងត្រៀមការកម្ទេច នូវរាល់សកម្មភាពក្បត់ជាតិណាមួយ ដែលប៉ុនប៉ងនិងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ និងសូមឲ្យកងកម្លាំងទាំងអស់នៅទីនេះទទួលបាននូវជោគជ័យ ក្នុងបេសកកម្មរបស់ខ្លួន ដើម្បីការពារនូវបុព្វហេតុឧត្តមប្រយោជន៍នៃប្រទេសជាតិ ក្នុងការពង្រឹងនូវសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង់។ ជាពិសេស ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានជួបជុំជាមួយកងកម្លាំងនិ ង បាននាំគ្នាហូបអំបុក ក្រោមពាក្យស្លោក៖ ហូបអំបុកខ្មែរ”ថ្ងៃ៩វិច្ឆិកា” ថែជាតិ សាសនា និង ព្រះមហាក្សត្រ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)














