អ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកាន់តែមានការថយចុះ (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ បានធ្លាប់ពីខ្ទង់ជាង៥០ករណីមកនៅ ត្រឹមខ្ទង់ជាង៣០ករណីក្រោមនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មីចំនួន៣៩ករណីនៅថ្ងៃ រួមមានការឆ្លងក្នុង សហគមន៍មានចំនួន៣៨ករណី និងការឆ្លងមកពីក្រៅប្រទេស១ករណី ។ កម្ពុជាមិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ទេថ្ងៃនេះ។ តួលេខមនុស្សស្លាប់សរុប មានចំនួន៣ពាន់៥៤នាក់ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែ មីនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់៥៥២ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន១ពាន់៥២៧នាក់ដោយរាប់ បញ្ចូលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន៦៨នាក់ថែមទៀត ។