តួលេខចាក់វ៉ាក់សាំងកូវីដ១៩ កើនឡើងជាងម្សិលមិញ (Video Inside)
កម្ពុជាបានបន្តការចាក់វ៉ាក់សាំងដូសជំរុញ ខណៈការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានគ្រប ដណ្តប់ស្ទើរពាសពេញប្រទេសទៅហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងនៅថ្ងៃអង្គារនេះថានយោបាយចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលបាន ធ្វើឱ្យតួលេខឆ្លងក្នុងប្រទេសកម្ពុជាកាន់តែធ្លាក់ចុះជាលំដាប់។
យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់ សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ មានចំនួន ១ម៉ឺន ៦ពាន់ ១៤នាក់ ដែលជា តួលេខចាក់កើនឡើងម្សិលមិញចំនួន ៨ពាន់ ៨៥៣នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៩១ម៉ឺន ៨០នាក់ ។
ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះ មាន មនុស្សបានចាក់ចំនួន ៤ពាន់ ១០២នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ២ពាន់ ៨០៣នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៧៥ថ្ងៃកន្លងមកនេះ បានចំនួន ១លាន ១៥ម៉ឺន ៨ពាន់ ៣៨១នាក់ ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៨១ម៉ឺន ៤ពាន់ ៩៤២នាក់ ដែលស្មើនឹង ៩២,៥៩ភាគរយ ។ ដោយឡែកក្នុងរយៈពេល ៣៤ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣០ម៉ឺន ១ពាន់ ៧១១នាក់ ដែល ស្មើនឹង ៤៩,៤០ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕