កូវីដ៖ ថៃមានជាងពីរម៉ឺនករណី វៀតណាមជាងប្រាំម៉ឺន បន្ថែម
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី៦ ខែមេសា នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩( COVID-19) ថ្មីៗចំនួន២៤,២៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ រីឯ ក្រសួងសុខាភិបាលវៀតណាមវិញ បានប្រកាសថា កាលពីថ្ងៃទី៥ មេសា ម្សិលមិញ រកឃើញករណី ឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៥៤,៩៩៥ករណីបន្ថែមទៀត។
ចំពោះ មនុស្សស្លាប់វិញ ថៃមាន៩៤នាក់ ខណៈវៀតណាម មាន៣៩នាក់។
ថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេសចំនួន ៣,៧៨១,៨២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២៥,៦៩៧នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៣.៥០លាន នាក់។
គិតត្រឹមថ្ងៃទី០៥ ខែមេសា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩,៩២២,០៤០នាក់។ ក្នុងនោះ អ្នកជំងឺជាសះស្បើយចំនួន ៨,១៤៧,២៩០នាក់ ចំណែកអ្នកស្លាប់ សរុបនៅត្រឹមចំនួន៤២,៦៨១៕
ប្រែសម្រួល៖ សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ