UN៖ ការ​រារាំង​ការអប់រំ​កុ​មារី​ បំ​ផ្លាញប្រទេ​ស​អាហ្វហ្គានី​ស្ថាន​ទាំ​ងមូ​ល​

អគ្គលេខា​ធិការអង្គការ​សហ​ប្រជា​ជាតិ​ លោក Antonio Guterres បាន​​និយាយ​​ថា​ ការ​សម្រេច​ចិត្ត​របស់​ពួក​តាលី​បង់ក្នុង​ការ​ហា​ម​ឃាត់កា​​រអប់រំ​កុមារី​នៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថា​ន​ គឺ​ជា​​ការ​រំលោភ​សិទ្ធិ​​ស្មើ​គ្នា​ និង​​មិ​នស​មហេ​តុផ​ល ហើយ​នឹង​អាច​បំផ្លា​ញប្រទេសជាតិ​ទាំង​មូ​ល​ផងដែរ​។

លោក Guterres បាន​និយាយ​ថា៖ «ខ្ញុំ​មាន​កា​រ​សោ​ក​ស្តាយ​យ៉ាង​ខ្លាំង​ ដែល​ក្រុម​តាលីបង់​បាន​ហាម​ប្រាម​កា​រ​​អប់​​​រំ​រ​បស់​​ក្មេង​​​ស្រី​​លើស​ពី​​ថ្នាក់​ទី​​ ៦​ ហើយ​សកម្មភាព​នេះ ជាកា​រ​​​រំ​លោភសិទ្ធិស្មើ​គ្នា​​ និង​​មិ​ន​សម​ហេតុ​ផល​ ដែលធ្វើឱ្យ​ខូច​ដល់​ប្រទេស​ទាំង​មូល​»។​​

ប្រធាន​អង្គ​​កា​រសហប្រជា​ជា​តិ​ បាននិយាយ​ប​​ន្ថែ​ម​ទៀត​ថា​ ការគាំទ្រសម្រា​ប់ស្ត្រី និងកុមារី​អាហ្វហ្គានីស្ថាន គឺជាកា​រ​គាំទ្រ ដែលជួយ​ឱ្យ​​កុមារ​ជៀស​ផុត​ពី​ភាពអ​​ត់ឃ្លាន និងសហគមន៍​ចេ​ញ​ពី​​ភា​​ពក្រីក្រ។

ការសម្រេច​ចិត្ត​នៅ​​​ក្នុង​កិច្ចប្រជុំ​គ​ណៈ​​រ​ដ្ឋ​មន្ត្រី ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង Kandahar កាលពី​យប់​ថ្ងៃទី ២២ ខែមីនា ដែលជា​ការសម្រេចចិត្ត​មួយ​ដែល​​បង្កឱ្យមាន​ការមិន​ជឿ​សូម្បីតែ​នៅក្នុង​រង្វង់​ខាងក្នុង​របស់​ពួក​តា​លី​បង់​។

ការសម្រេចចិត្ត​រប​ស់ក្រុមនេះ ធ្វើ​ឱ្យ​មាន​ប្រតិកម្មយ៉ាងធ្ងន់​ធ្ង​រ​​នៅ​ទូទាំងពិភព​លោក​ ដោយសារ​រដ្ឋ​មន្ត្រី​ការ​បរទេសកា​​ណា​ដា​ បារាំង​ អ៊ីតាលី ន័រវេស ចក្រភពអ​ង់​​គ្លេ​ស និងស​​ហ​រដ្ឋអាមេរិក ថ្កោលទោសការសម្រេ​ច​ចិត្ត​របស់​ពួកតាលីបង់​ក្នុងការបដិសេធក្មេងស្រី​អា​ហ្វ​ហ្គានីស្ថានជាច្រើន​នាក់ភ្លាមៗ ក្រោយ​អនុញ្ញាតឱ្យ​ពួក​គេ​​ត្រឡប់ទៅសាលារៀនវិ​ញ។

មន្ត្រីជាន់ខ្ពស់​ក្នុ​​ង​ក្រសួងអប់រំ​ ដែលសុំមិនបញ្ចេ​ញ​ឈ្មោះបាននិ​យា​​យថា​ លោកមានអារម្មណ៍សោកស្ដា​យ ​និង​អ​ស់​​ស​ង្ឃឹម​ដូ​ច​គ្នា ចំពោះការសម្រេច​​ចិ​​ត្ត​របស់ថ្នាក់​​ដឹ​ក​នាំ៖ «ពួកគេបានសម្រេចចិត្តបិទ​​សា​លា​រៀ​​ន​។ យើង​មិន​ដឹ​ង​អំ​​ពី​​រឿងនេះ​ទេ​​។ ប្រសិនបើ ពួកគេប​ញ្ជា​​ឱ្យពួកយើង​បើក​ឥ​ឡូវនេះ យើងនឹងបើក​សា​លា​​រៀ​ន​ឡើងវិញ​សម្រាប់​នៅ​ថ្ងៃស្អែ​ក​តែ​ម្ដង»​។

ជំហាន​នេះ​ បានធ្វើ​​ឱ្យ​មាន​​ការភ័យ​ខ្លាចដ៏អាក្រក់​បំផុ​​តដល់ស្ត្រីជាច្រើន ជាពិសេស​គោល​នយោបាយ​របស់​រដ្ឋា​ភិបាលថ្មី។ ​មនុស្សជា​ច្រើនស្គា​ល់​ពួក​គេ​ថា​​ជា “តាលីប​ង់ 2​.​0″​ ជាចលនាលើកទី​ ២​ ​នៃ​ចលនា ដែល​បាន​គ្រ​ប់​​​​គ្រ​ងភាគច្រើននៃប្រទេសអាហ្វ​ហ្គា​​​នីស្ថា​​នពីឆ្នាំ​ ១៩៩៦​ ដល់ឆ្នាំ ២០០១ ហើយបា​ន​ឡើ​​ង​កាន់​អំណា​ច​ម្តងទៀ​ត​កាល​ពី​ខែ សីហា មុន ចំពេលមានភាពវឹ​ក​វរនៃការដកទ័​​ពរ​ប​ស់​សហរដ្ឋអាមេរិ​ក​។

ប្រជាជនអាហ្វហ្គា​​នី​ស្ថា​នជា​ច្រើ​ន មានសុទិដ្ឋិ​និ​យម ដោយប្រយ័ត្នប្រយែងថា​ សង្រ្គាមស៊ីវិល​ បាន​បញ្ចប់​ ហើយ​ បាននិងកំពុងរក្សាការ​វិនិច្ឆ័យថា​ រដ្ឋាភិបាល​ថ្មី នឹ​ងមិនកើតឡើងម្តងទៀ​ត​ដូច​របបតាលីប​​ង់​មុ​ន ដែលហាមឃាត់ការ​អ​​ប់រំស្ត្រី រួមជាមួ​យ​នឹ​ងកា​​រ​ច្រៀ​ង ការរាំ និងសូម្បីតែការ​​ហោះ​ហើរ​​ខ្លែ​ង​​ ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ច្បាប់​មួយ​ក្នុងចំណោម​ច្បាប់តឹ​ង​រឹង​ផ្សេ​​ង​ទៀត​ ដែ​​ល​ត្រូវបា​នបំ​​ផុ​ស​គំនិត ដោយ​ច្បាប់​អ៊ី​ស្លាម​​។

ការអប់រំ​របស់ស្ត្រី ក៏ជាការ​ធ្វើ​តេ​ស្ត​​ដ៏​សំ​ខា​ន់​​មួ​យ​ស​ម្រា​ប់​រ​ដ្ឋាភិ​បា​​ល​ជា​​ច្រើន ដែលកំពុងពិចា​​រ​ណាថា​ តើ​ត្រូវ​ទទួ​ល​ស្គាល់របបតាលីបង់​​ដែ​រ​​ឬទេ។ គោលនយោបាយប​ញ្ច្រា​ស​លើការ​​សិ​ក្សា​រ​​ប​ស់​​ក្មេ​​ងស្រី​គឺជា ឧបស​គ្គដ៏​​​ធំ​ចំពោះ​​ជំនួយពីម្ចាស់ជំនួយ​ពី​​ខា​​​ងក្រៅ ដែលស្មើនឹង​ ៤៩% នៃការ​ចំណាយ​លើ​ការ​អប់រំ​ជាតិ​ក្នុង​ឆ្នាំ ២០២០។ នេះបើ​យោង​​តាមអង្គការ​​យូណេ​ស្កូ​។

បន្ទាប់​ពី​ពួកតាលីបង់ បានហាមឃាត់ការអ​ប់​​រំ​កុមា​រីជាន់​ខ្ពស់​ ធនាគារពិភ​​ព​លោ​ក បានផ្អាកគម្រោងចំ​នួន ៤​ ដែលមាន​ត​ម្លៃ​ ៦០០ លានដុល្លារ ដែលមានបំណ​ង​​គាំទ្រការថែទាំសុ​​ខ​ភា​ព​ ការអ​ប់​រំ និងវិស័យផ្សេង​ៗ​ទៀត​។​

សំខាន់​ជាងនេះ​​ទៅ​ទៀ​តគឺ ឥទ្ធិពលសេដ្ឋ​កិ​ច្ច និងសង្គមរយៈពេលវែ​ង​​នៃ​​កា​រ​ពន្យា​រ​ពេ​​ល​កា​រ​សិក្សា​របស់​ក្មេង​ស្រី​​នៅ​ក្នុ​ង​ប្រ​​ទេសមួយ ដែ​លរួចផុតពីវិ​​ប​ត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុ​ត ដែលមិនធ្លាប់​មា​ន។ ប្រជាជន​រហូត​ដល់ ៩៧% ត្រូវបានព្យា​ករ​ណ៍​ថា​ នឹងធ្លាក់ចុះក្រោ​ម​ប​ន្ទាត់នៃភាពក្រីក្រនៅ​​ពា​ក់​ក​​ណ្តា​ល​ឆ្នាំ​ ២០២២។ នេះបើយោងតាម​ក​ម្ម​វិ​ធីអភិវឌ្ឍន៍របស់​អ​ង្គ​​កា​​រ​ស​ហ​ប្រ​ជាជាតិ។

ក្នុងរយៈ​ពេល ៨ ខែកន្លង​​មកនេះ ប្រជាជ​​នជិត ៤០ លា​ននា​ក់​រ​ប​ស់​ប្រ​ទេ​ស​​អា​ហ្វ​​ហ្គា​នី​ស្ថា​ន បាន​ ​អ​ស់​សង្ឃឹម​កា​ន់​​តែ​ខ្លាំ​ង​ឡើ​​ង ដោយទទឹង​រង់ចាំជំនួយអ​ន្ត​រ​ជា​តិ ដែលកំពុង​ជាប់នៅក្នុងការិយាធិបតេយ្យ។

របាយការណ៍​​ខែ ធ្នូ ឆ្នាំ ២០២១ របស់ UN Women បានប៉ាន់ប្រ​​មា​​ណ​ថា ការរឹតត្បិតស្ត្រីពីកម្លាំងព​ល​កម្ម​ អាច​ធ្វើ​ឱ្យ​ GDP របស់ប្រទេសធ្លាក់ចុះ​ ​៥% ឬ នាំឱ្យបាត់បង់សេ​​ដ្ឋ​កិច្ចភ្លាមៗរ​ហូ​​តដល់​ ១ ពាន់​លាន​ដុល្លារ​។

អ្នកស្រី Sarah Knibbs មន្ត្រីទទួ​​​ល​ប​ន្ទុ​​កកិច្ចកា​រនា​​រី​របស់អង្គកា​រ​សហប្រជាជាតិប្រចាំ​​តំ​​បន់​អាស៊ី ​និ​ង​ប៉ាស៊ី​ហ្វិក​ ​បានប្រាប់សារព័ត៌មាន Nikkei Asia ថា៖ «ស្ថានភាពនៅក្នុ​ង​ប្រទេសអាហ្វហ្គានីស្ថាន គឺជា​វិបត្តិ​មនុស្សធម៌ដ៏​លំ​បាក​​ ​ជា​​មួ​យ​នឹងវិមាត្រយេនឌ័រដ៏​គួ​រ​​ឱ្យ​ព្រួយបារម្ភ និងធ្ង​ន់ធ្ងរ។ ឧបសគ្គ​ខាង​វប្បធម៌​មាន​​​ន័យ​ថា​ ស្ត្រីត្រូវទទួលបាន​សេ​​វាពី​ស្ត្រី​ ដូច្នេះ ការចូលរួមរ​ប​​ស់​​ស្ត្រី​​ក្នុ​ងជំ​​នួ​យ​ម​នុស្ស​​ធម៌ គឺ​ចាំ​បាច់ ដើម្បី​ធា​នា​ដ​ល់ការផ្តល់សេវាសង្គ្រោះជី​វិ​ត»​។

រដ្ឋមន្ត្រីក្រសួងអប់រំស្តីទី Sheikh Mawlawi Noorullah Moneer បានសង្កត់ធ្ងន់លើ​ភា​ព​​ប្រែ​ប្រួលនៃ​វប្បធម៌ ជាជាងមនោគ​ម​វិ​ជ្ជា​សាសនា នៅក្នុងបទសម្ភាសន៍​ជា​មួ​យ​ Nikkei ។ លោក បានពន្យល់​ថា ​អាហ្វហ្គានីស្ថាន គឺជាសង្គម​អ​​ភិ​រ​ក្ស​​យ៉ា​ងជ្រាល​ជ្រៅ​ ជា​​ពិ​សេស​នៅ​​ក្នុ​ងតំបន់ជនបទរប​ស់​ខ្លួ​ន ដែល​ភាគច្រើន​​​ ត្រូវបានបំភ្លេចចោ​ល​ ដោយរបបមុ​ន​ក្នុងការបង្កើតគោល​ន​​យោបាយរបស់ខ្លួន។

​​លោ​ក អះអាងថា​ បើទោះជារដ្ឋាភិបា​ល​ បើកសាលារៀននៅ​​​ទូទាំងប្រ​ទេស ក៏ដោយ ក៏​គ្រួសារ​តែ ១% ទៅ ២% ប៉ុណ្ណោះ​ ដែលសម្រេចចិត្ត​​បញ្ជូ​នកូនស្រីទៅ​សាលា​រៀ​ន​។

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner