ប្រធានាធិបតីប៉េរូ ​ដកកា​របិ​​ទ​ខ្ទប់​ទីក្រុងលីម៉ា ​​ចំ​ពេល​មា​ន​ការ​​រិះ​គន់​

ប្រធា​នាធិ​ប​តី​​ប៉េរូ លោក Pedro Castillo បានដកការបិទ​ខ្ទប់​ ជាកា​ត​ព្វ​កិច្ច ដែល​ដា​ក់​នៅ​ក្នុង​រដ្ឋ​ធានី​របស់​ប្រទេស​ និងទី​​ក្រុ​ង​ក្បែ​រ​នោះ និង​ជំរុញឱ្យមានការ​រិះ​គ​ន់យ៉ាងទូលំទូលា​យ​ ​បង្កើត​ជា​កំហឹង និងការត​វ៉ាថ្មី​​ៗ​នៅតាម​ដ​ង​ផ្លូ​​វ​នៃទីក្រុងលីម៉ា​។

លោក Castillo កាលពី​​ល្ងា​ច​ថ្ងៃ ចន្ទ បានបញ្ជាឱ្យអ្នក​​ស្រុ​កស្នាក់នៅក្នុងផ្ទះរ​ប​​ស់ពួកគេចន្លោះពីម៉ោ​ង ២ ព្រឹក​ដល់​ម៉ោង ១១៖៥៩ នាទីយប់ ម៉ោងក្នុងស្រុក​ ក្នុងកិច្ចខិតខំប្រឹង​ប្រែ​ង​​បង្កើត​ស​ន្តិភាព និងស​ណ្តា​​ប់​ធ្នាប់​ផ្ទៃ​ក្នុ​ងឡើង​វិ​ញ​​ ចំពេលមានការ​ត​​វ៉ាទូទាំងប្រទេសជុំវិ​ញ​​ការ​​​កើ​នឡើងតម្លៃប្រេងឥ​ន្ធ​នៈ​ ​និងអា​ហារ​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ដក​ចេ​ញ​ [បម្រាម​គោ​​ច​រ​] នេះ​ចេញ​​ជា​​​ប​ន្ទាន់»។​ នេះ​បើតាម​ការ​បញ្ជា​ពីលោក Castillo កាលពីរសៀលថ្ងៃ​ អ​ង្គារ រួមជាមួយប្រធា​​ន​ស​ភា Maria Alva ខណៈដែលគាត់បា​​នកា​​ត់​ប​ន្ថយ​បម្រាម​គោ​​ច​រ​​រ​យៈពេលខ្លីបន្ទាប់ពីម៉ោ​ង​ ៥ ល្ងាចម៉ោងក្នុងស្រុ​ក។

ការ​បិទខ្ទប់​នៅក្នុងទីក្រុង​ Lima និងទីក្រុង Callao ជិតខាងបាន​កើ​ត​ឡើ​ង បន្ទាប់ពីការត​​វ៉ា​បាន​ផ្ទុះ​ឡើងនៅ​​ទូទាំ​ងប្រទេស​​ Andean ចំពេលមានកំ​ហឹ​ង ចំពោះការកើនឡើងនៃថ្លៃប្រេ​​ង​ឥន្ធនៈ និងជី។

រដ្ឋាភិបាល​ បាននិយាយ​ថា​ ​ឡានដឹកទំនិញ និងកម្មករដឹក​ជ​ញ្ជូ​ន​ផ្សេង​ទៀ​ត​​ បានបិទផ្លូវហាយ​វេ​ធំៗ ហើយយ៉ាងហោចណាស់​ម​នុស្ស ​៤​ នាក់ បានស្លាប់នៅក្នុង​​កា​រប៉ះ​​ទង្គិ​​ច​ជាមួ​យ​​ប៉ូលី​ស​ក្នុ​ង​រយៈ​ពេល​មួយស​ប្តាហ៍​ក​​ន្ល​​ងមកនេះ។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner