មុខសញ្ញាចោរឆក់ម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោក បានសហការជាមួយការិយាល័យ កំរិតស្រាល និងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៧នាក់ ពាក់ព័ន្ធករណីឆក់កាបូបលុយ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែតុលារ ឆ្នាំ២០១៩ វេលាម៉ោង១២ និង០០នាទីនៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនបានមានឈ្មោះ ហេង គឹមហៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ភូមិសុភី ឃុំសុភី ស្រុកសំរោងទង ខេត្តកំបង់ស្ពឺ  មានសារធាតុញៀន (ឃាត់នៅម្តុំផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក) ។ ចំណែកបក្ខពួកជនសង្ស័យ០៧នាក់ (ឈ្មោះ ប្រាក់ វុធចំរ៉ុង និងពុត ដាណេ ឃាត់នៅថ្ងៃទី២២-០១-២០១៩) បក្ខពួកនៅសល់គេចខ្លួន០៤នាក់ (ឈ្មោះ រិទ្ធ , ឈ្មោះ ពេជ្រ , ឈ្មោះ រ៉ា និងមិនស្គាល់ឈ្មោះម្នាក់)  បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ០១នាក់ ឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១BEO ផ្លូវ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា  ។ សម្ភារៈ បាត់បង់ កាបួបដៃ០១ ពណ៌ទឹកក្រូច , ទូរសព្ទ័ដៃអាយហ្វូន០១គ្រឿង , កាតTM ចំនួន០១ , អត្តសញ្ញាណប័ណ្ណ០១សន្លឹក ។
    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner