យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ។

ផ្លូវដែលត្រូវបិទការធ្វើចរាចរណ៍រួមមានដូចខាងក្រោម:
1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
2. ផ្លូវសុរាម្រិត កែងនាគបាញ់ទឹក
3. ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ
4. ផ្លូវ ២៤០ កែង ផ្លូវសុធារស
5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
7. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
8. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
9. ផ្លូវ ២៤០ កែងផ្លូវនរោត្តម
10. រោងកុនលុច កែងផ្លូវនរោត្តម
11. ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុម
12. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
13. ផ្លូវ១៩ កែងផ្លូវ១៨៤

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner