ជនជាតិចិន៤នាក់ រត់រកកិច្ចអន្តរាគមន៍ពីសម្ថកិច្ច ខណៈរថយន្តខ្លួនបានឆេះផ្នែកខាងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ រថយន្តស៊េរីទំនើបពណ៌ត្រេអុី១គ្រឿង ជិះដោយជនជាតិចិនប្រុសស្រី៤នាក់ បានឆាបឆេះ ផ្នែកខាងក្រោយ បណ្តាលឲ្យអ្នកជិះលើរថយន្តភ្នែកសរ រត់រកកិច្ចអន្តរាគមន៍ពីសម្ថកិច្ច។

នគរបាលស្រុកកែវសីមា បញ្ជាក់ថានៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ចំណុចគីឡូម៉ែត្រលេខ៦៥ផ្លូវ  76A ស្ថិតនៅភូមិអូរអាម ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីឆេះម៉ូតូលេីរថយន្ត ម៉ាក់ ធន់ដ្រា( tundra)ពាក់ស្លាក លេខTexas KBV 9707 ពណ៌ ត្រេអុី។

សមត្ថកិច្ចថា អ្នកបើករថយន្តឈ្មេាះ ហ៊ុង ខាយ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ចិន ។ ក្រោយការពិនិត្យ ករណីនេះ បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស នៅក្រេាមម៉ូតូ ដែលរថយន្តដឹកបណ្តាលឲ្យឆេះម៉ូតូអស់ចំនួន២គ្រឿង និងខូច ផ្នែកខាងក្រោយនៃរថយន្ត។

ហេតុការណ៍នេះ កម្លាំងនគរបាលអគ្គិភ័យស្រុកកែវសីមា និងកម្លាំងប៉ុសិ៍ស្រែខ្ទុម សហការណ៍ជាមួយក្រុមគណៈបញ្ជាការឯកភាពស្រុកកែវសីមា បានពន្លត់ទាន់ពេលវេលា។ ទោះជាយ៉ាងណាម្ចាស់រថយន្ត និងអ្នករួមដំណើរចំនួន ០៤នាក់ស្រី ០១នាក់ ជាជនជាតិចិន ទាំងអស់ ពុំមានរងរបួសនោះឡើយ៕ធ.ដ

ដោយៈសាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner