ឯកឧត្តម គួច ចំរើន បញ្ជាក់ថា៖”ផ្លូវទាំង៣៤ខ្សែនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ខែវិច្ឆិកា២០១៩”

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមការងារសម្តេច តេជោសែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះពិនិត្យកន្លែងរៀបចំបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ដែលគ្រោងធ្វើនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន បានចាត់ទុកថានេះជាប្រវត្តិសាស្ត្រហើយសម្រាប់កម្ពុជាយើងដែលរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹក ក្នុងពេលតែមួយដើម្បីកសាងផ្លូវនៅខេត្តព្រះសីហនុ។ លោក គួច ចំរើន បញ្ជាក់ថា ការស្ថាបនានេះគ្រោងប្រើរយៈពេល៨ខែប៉ុណ្ណោះ ដោយក្រុមហ៊ុនចំនួន៧ ហើយនឹងធ្វើការស្ថាបនាទាំងថ្ងៃទាំងយប់តែម្តង។

ក្នុងដំណាក់កាលសាង់សង់ផ្លូវនេះដែរ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចរាចរណ៍មកពីអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ក្នុងដំណាក់កាលធ្វើផ្លូវនេះ។
ជាមួយនេះដែរ ឯកឧត្តម អភិបាល បានស្នើប្រជាពលទូទៅជាពិសេសអ្នករស់នៅតាមដងផ្លូវទាំ៣៤ខ្សែផ្ទាល់ សូមសហការជាមួយក្រុមការងារស្ថាបនាដើម្បីងាយស្រួលក្នុងការបំពេញការងារ៕ធ.ដ

ដោយ៖ខៀវ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner