លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកជំទាវ អាន្នី សុខអាន បានដង្ហែរអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង  និងលោកជំទាវ លោកជំទាវ អាន្នី សុខអាន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្ត បានដង្ហែរអង្គកឋិនទាននៅវត្តទួលសង្កែ ព្រឹកថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

អង្គកឋិនទានសាមគ្គី បានដង្ហែរប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner