នគរបាលខណ្ឌសែនសុខ បញ្ចូនជនសង្ស័យ៩នាក់ទៅតុលាការក្នុងសំណុំរឿងរក្សាទុក ប្រើប្រាស់ ជួញដូរគ្រឿងញៀន និងលួច
ភ្នំពេញ៖ ជនសង្ស័យ ចំនួន៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការ ករណី រក្សាទុក ជួញដូរប្រើប្រាស់គ្រឿងញៀន និងករណីលួច។ កាបញ្ជួនជនសង្ស័យទាំង៩នាក់នេះគឺនៅព្រឹកថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩នេះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធ និងបទល្មើសនោះរួមមាន៖ ករណីលួច៣រឿងមាន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន២រឿងមាន២នាក់ ករណីជួញដូរ១រឿងមាន១នាក់ រក្សាទុកគ្រឿងញៀន២រឿងមាន៣នាក់ ។
មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ