ពិធីបើកការដ្ឋាន ជួសជុលផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ប្រវែង សរុប២.៤០០ម៉ែត្រ ទទឹង៧ម៉ែត្រនៃភូមិសាស្ត្រ ខេត្តរតនគិរី
រតនគិរី ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះមន្ទីរសាធារណការ
និងដឹកជញ្ជូន ខេត្តរតនគិរី បានបើកការដ្ឋានជួសជុល ផ្លូវជាតិលេខ៧៦ប្រវែង១.២០០ម៉ែត្រទទឹង៧ម៉ែត្រ និងផ្លូវជាតិលេខ
៧៨ប្រវែង ១.២០០ម៉ែត្រ ទទឹង៧ម៉ែត្រស្ថិត ក្នុងភូមិសាស្ត្រខេត្តរតនគិរី ក្រោមអធិបតីភាពលោក យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
លោក សាយ សាមាន ប្រធាន ស្តីទីមន្ទីរ សាធារណការនិង ដឹកជញ្ជូន ខេត្តរតនគិរីបានឲ្យដឹងថាបច្ចុប្បន្ន ក្រសួងសាធារ
ណការ និងដឹកជញ្ជូនបាន អនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តធ្វើការ ជួសជុលស្ថាបនា ឡើងវិញផ្លូវជាតិ លេខ
៧៦ ដែលមានប្រវែង ១.២០០គម និងផ្លូវ ជាតិលេខ៧៨ប្រវែង១.២០០ម៉ែត្រដូចគ្នា ដោយ ការជួសជុលកំណាត់ផ្លូវទាំង
ពីរនេះជាប្រភេទថ្មមុិច និងក្រាលកៅស៊ូពីរជាន់ ប្រភេទDBSTដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ។
មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម យឹម ផែន អភិបាលរងខេត្តបានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ថ្នល់ ជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ។ ហើយ ផ្លូវជាតិលេខ ៧៦ និងផ្លូវជាតិលេខ ៧៨ ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីមួយភាគ ខេត្តស្ទឹងត្រែងមួយភាគជាពិសេសគឺប្រជាពលរដ្ឋខេត្តរតនគិរីផ្ទាល់តែម្តង ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគបរិភោក និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ពិសេសគឺការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ឯកឧត្តម យឹម ផែន អភិបាលរងខេត្តបាន ធ្វើការអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋឲ្យមានកិច្ចសហការល្អដើម្បីពង្រីក ចិញ្ចើម ផ្លូវជាតិ លេខ៧៦ និង៧៨ឲ្យបានធំទូលាយ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បាន សំណូមពរដល់បងប្អូន ប្រជា
ពលរដ្ឋ ត្រូវចូលរួម ថែរក្សាផ្លូវថ្នល់ ដែលជា សម្បត្តិ សាធារណៈឲ្យបាន ស្ថិតស្ថេរយូរអង្វែង សម្រាប់បន្តដល់ កូនចៅ ជំនាន់ ក្រោយ ហើយ បើបានផ្លូវកៅស៊ូ ស្អាត ហើយសូមបងប្អូនត្រូវធ្វើ ដំណើរដោយ ប្រុងប្រយ័ត្ន ដាច់ខាតកុំឲ្យមានករណី គ្រោះថ្នាក់ ចរាចរ កើតឡើងព្រោះថាករណី គ្រោះថ្នាក់ ចរាចរ វាផ្តើមឡើង ដោយសារ កត្តា មនុស្ស ភាគច្រើន ដាច់ខាត មិនមែន ដោយសារ ផ្លូវ ស្អាត រលើបរលោង នោះឡើយ ៕ធ.ដ
ដោយ គតិ យុត្ត