រថយន្តកុងតឺន័របើកបុកម៉ូតូកិនស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុក និងកិនពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ ២១៧កែងនិងផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ និងអ្នករបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើក តាមវណ្តោយផ្លូវt ២១៧ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣៧១ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1D-2312ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងរួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៌ភ្លាមៗ។រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។ បាទព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ