បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈើមិនទាន់ដឹងមូលហេតុ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈឺស្លាប់នៅមុខមន្ទីរពេទ្យព្រះកេតុមាលា កាលពីវេលាម៉ោង០៣ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវលេខ៤៧កែងផ្លូវ៨៨ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាបប្រភពព័ត៌ពីមាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យ ប្រមាណជាង៤០ឆ្នាំដើរចុះដើរឡើងពីបីថ្ងៃហើយនៅកន្លែងកើតហេតុលុះមកដល់ថ្ងៃកើតហេតុខាងលើមិន ដឹងថាគាត់មានវិបត្តិអ្វីនោះទេបានយកខ្សែចងករួចជាស្រេចរួចដើរសំដៅមកកន្លែងកើតហេតុរួចឡើងលើដើមឈើភ្លាមៗក៏បានក្មេងពីរទៅបីនាក់ មកចាប់ និងជួយឃាត់ដែរតែឃាត់មិនឈ្នះហើយក៏ឡើងទៅលើដើមឈើរួចយកខ្សែចងជាប់ និងមែកឈើទំលាក់ខ្លួនចុះក្រោមស្លាប់មួយរំពេចបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះហើយសមត្ថកិច្ចបានបញ្ជាក់ថា  ជនរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតមែនរួចបន្តការស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះករណីខាងលើនេះសមត្ថកិច្ចមិនបានបញ្ជាក់ថាមកពីមូលហេតុអ្វីនៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner