រថយន្តកាមរីបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញ១កង់បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តកាមរីមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យខ្ទាតចេញពីជូរមួយកង់មកកណ្តាលផ្លូវចំណែករថយន្តបង្កបែកកង់ទៅមុខលែងរួច រីឯម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែវ និងផ្លូវ១៩៣ក្នុងសង្កាត់ទូលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីពណ៌កណ្ដុរប្រមេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2U-2727 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅស៊ីទុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងថ្មខ្ទាត ចេញពីជូរមួយកង់ដល់ពាក់កណ្ដាលផ្លូវចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញនៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ