ចោរឆក់៣នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ចូនទៅតុលាការ ដើម្បីកាត់ទោស
ភ្នំពេញ ៖ លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខមុខយានដ្ឋានT.C AUTO CAR ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១៤ និង៣៥ នាទី រួចក៏បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ៖ ទី១-ឈ្មោះ លីន រស្មី ហៅ ស្មីតូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក -ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង៣០ នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ជា ម៉េងគៀង ហៅ ប៊ី ភេទ ប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រៈទេវី ថ្នាក់ទី ១២
-ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង៣០ នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងទី៣-ឈ្មោះ សុខ ឧត្តម ហៅ ប៉ែត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ៤០ នាទី នៅចំណុចផ្សារល្វេ ផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
ចំណែកជនរងគ្រោះមានឈ្មោះ សាន សាក់នី ភេទស្រី ជនជាតិខ្មែរមុខរបរ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ
-មានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕