សម្តេចតេជោបញ្ជាក់ការចូលរូមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅ Washington DC (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃនេះ ជុំវិញដំណើរគ្រោងបំពេញទស្សនកិច្ច ការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក។

កិច្ចប្រជុំកំពូលអាស៊ានអាមេរិក នឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនរវាងពីថ្ងៃទី១២ដល់១៣ឧសភា។ សម្តេចបញ្ជាក់ថានឹងចាកចេញពីកម្ពុជានៅថ្ងៃទី១០ឧសភា។

យោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជាដែលជាប្រធាន អាស៊ានឆ្នាំ២០២២, កិច្ចប្រជុំកំពូល ពិសេសដែលគ្រោងធ្វើនៅប្រមាណជាង២០ថ្ងៃទៅមុខទៀត នេះ នឹងធ្វើជជែកផ្លាស់ប្តូរ យោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និង កង្វល់រួម។

បើយោងតាមមន្ត្រី នាំពាក្យសេតវិមាន លោកស្រី Jen Psaki នោះវិញ  កិច្ចប្រជុំក្នុងរដ្ឋធានី វ៉ាស៊ីនតោន “នឹង បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះ អាស៊ាន” ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner