សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៥៥ (Video Inside)

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៥៥ហើយ។ ក្នុង ការវាយប្រហារនាតំបន់ភាគខាងកើតប្រទេសនាពេលនេះ, អ៊ុយក្រែនបានបាត់បង់ក្រុងដ៏តូច មួយទៀតឈ្មោះក្រុងKreminna ។

ក្រុង Kreminna គឺជាក្រុងទីមួយហើយដែលរុស្ស៊ី បានចូលកាន់កាប់ក្នុងដំណាក់កាលថ្មី នៃសង្គ្រាមនាតំបន់ភាគខាងកើតប្រទេស។ នៅជាមួយគ្នានេះផងដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសន, មេដឹកនាំប្រទេសបារាំង​​ អ៊ីតាលី អាឡឺម៉ង់ ជប៉ុន និង​ប្រទេសផ្សេងទៀត បានប្រញាប់ធ្វើកិច្ចពិភាក្សាគ្នាមួយតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងរកការបន្តផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន។

លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំស្ថានការណ៍ចុងក្រោយពាក់ព័ន្ធនឹងសង្គ្រាមក្នុង ប្រទេសអ៊ុយក្រែន

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner