២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៧ករណី និងស្លាប់១នាក់ (Video Inside)
តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះមានកើនឡើងមកខ្ទង់ជាង២០វិញខណៈ កម្ពុជាកំពុងតាមដានសភាពវិវត្តន៍នៃជម្ងឺឆ្លងនេះ បន្ទាប់ពីរៀបចំពិធីបុណ្យចូលឆ្នាំច្រើនថ្ងៃ ដែលមានមនុស្សចូលរួមជាង៥លាននាក់។ តួលេខឆ្លងថ្ងៃនេះ មានចំនួន២៧នាក់ ប៉ុន្តែសម្តេច តេជោហ៊ុនសែនបានថ្លែងថាតួលេខឆ្លងនេះ នៅមិនទាន់ខ្ពស់គួរឱ្យកត់សម្គាល់នោះទេ។
យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ចំនួន ២៧ករណីនៅថ្ងៃនេះ គឺជាការឆ្លងក្នុងសហគមន៍ទាំងអស់ ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានម្នាក់ដែលនាំការស្លាប់ សរុប មាន ចំនួន ៣ពាន់៥៦នាក់។
កម្ពុជាគិតត្រឹមថ្ងៃទី២០ ខែមេសា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់១១៧ករណី, ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៦ពាន់៨២៥នាក់ដោយរាប់ បញ្ចូលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៤នាក់ថែមទៀត ។