ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) ព្យាករណ៍ថា ឆ្នាំ២០២៣ ទេសចរណ៍ពិភពលោកនឹងមកល្អធម្មតា ដូចមុនមានជំងឺកូវីដ១៩
ម៉ានីល ៖ ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) បានឲ្យដឹង នាថ្ងៃទី២១ មេសា ២០២២នេះថា នៅឆ្នាំ២០២៣ ទេសចរណ៍សកលត្រូវបានព្យាករណ៍ថា នឹងត្រលប់ទៅកម្រិត ធម្មតាវិញ ដូចមុនពេលមានការរាតត្បាតនៃជំងឺរាតត្បាត ហើយនឹងកើនឡើងក្នុងអត្រាមួយដែល នឹងលើសពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។
WTTC តាមរយៈរបាយការណ៍មួយ ដែលបានចេញផ្សាយអំឡុងពេលសន្និសីទក្រុមឧស្សាហកម្មនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថា ឧស្សាហកម្មនេះត្រូវបានគេរំពឹងថា នឹងមានអត្រាកំណើន ជាមធ្យម ប្រចាំឆ្នាំ ៥.៨ ភាគរយពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ កើនលើសផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) ២.៧ភាគរយ និងបង្កើតការងារថ្មីចំនួន ១២៦ លានការងារ។
GDP របស់ឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ត្រូវបានគេមើលឃើញថា កើនឡើងដល់ទៅ ៨.៣៥ លានលានដុល្លារនៅឆ្នាំ ២០២២ និង ៩.៦ លានលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលជាការវិលត្រឡប់ទៅកាន់កម្រិតមុនការរាតត្បាត។
ផ្អែកតាម WTTC ដដែល ការងារទេសចរណ៍ត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញដល់៣០០ លាននៅឆ្នាំនេះ និង ៣២៤ លានក្នុងឆ្នាំ ២០២៣ ពោលគឺជិតនឹង ៣៣៣ លាន ដែលបានឃើញក្នុងឆ្នាំ ២០១៩៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

