ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ហើយឃាតករត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកណ្តាល ៖ មនុស្សពីរនាក់ជាមេប៉ុស្ដិ៍នគរបាល ទួលព្រិច និងជានាយផ្នែក ត្រូវបានជនឧក្រិដ្ឋជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាញ់ កាលពីនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានថា, ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។

លោកស្នងការបន្តថា, អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ។

ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ជុច សុភា ជាមេប៉ុស្តិ៍ទួលព្រិច និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner