ពិធីបើកបវេសនកាលឆ្នាំសិក្សា«២០១៩-២០២០»នៅសាលាបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ក្រុងព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ឯកឧត្តម ពិត ចំណាន រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា«២០១៩-២០២០» ដែលពិធីបានរៀបចំឡើងក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ សម្ដែងនូវទឹកចិត្តសប្បាយរីករាយជាមួយ ក្មួយៗ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ដែលបាន នឹងកំពុងសស្រាក់សស្រាំរៀបចំខ្លួនអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូង របស់ក្មួយៗ សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀន និងជាថ្ងៃដែលក្មួយៗសិស្សានុសិស្សនិស្សិត បន្តចូលរៀនសូត្រនៅកម្រិតថ្នាក់ខ្ពស់បន្តទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងមនោសញ្ចេតនារីករាយកក់ក្តៅ និងមោទនភាពជាទីបំផុត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏សូម កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតាអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយជ្រុំជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឲ្យទទួលបានជោគជ័យក្នុង រយៈពេលកន្លងមក។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា នឹងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់ការចាប់យកវិជ្ជាបំណិន និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើង។ ក្នុងនោះដែ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា និងសំភារៈសិក្សា ដល់ក្មួយៗមួយចំនួនផងដែល៕ធ.ដ

ដោយៈ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner