តួលេខភ្ញៀវទេសចរបន្តកើនមានគួរកត់សម្គាល់បើទោះបីគ្មានពិធីបុណ្យ (Video Inside)
តួលេខភ្ញៀវទេសចរក្នុងចុងសប្តាហ៍កន្លងមកនេះ នៅតែមានច្រើនគួរឱ្យកត់សម្គាល់បើ ទោះបីជាមិនមានពិធីបុណ្យរៀបចំក៏ដោយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថាចំនួនភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ មានចំនួន៣២ម៉ឺន៧ពាន់២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១ម៉ឺន១ពាន់៥៥១នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១ម៉ឺន៥ពាន់៧១៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តព្រះសីហនុ ៥ម៉ឺន៤ពាន់៨៣៨នាក់,ខេត្តបាត់ដំបង ៤ម៉ឺន១ពាន់៦៦៧នាក់,ខេត្តពោធិ៍សាត់ ៣ម៉ឺន៩៦០នាក់,រាជធានីភ្នំពេញ ៣ម៉ឺន៨៩៥នាក់, ខេត្ត កំពត ២ម៉ឺន៦ពាន់៦៤៤នាក់,ខេត្តកែប ២ម៉ឺន៥ពាន់២៨៥នាក់, និងខេត្តសៀមរាប ២ម៉ឺន២ពាន់ ៦៩៣នាក់។
ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយ ច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យម ក្នុងចន្លោះ២០-២៥ម៉ឺននាក់។