ជនជាតិដេីមភាគតិចដែលងាយរងគ្រោះបំផុតជាង៤០០គ្រួសារ រស់នៅតំបន់ដាច់ស្រយាលនៃស្រុកឱរ៉ាល់ ទទួលបានអំណោយ មនុស្សធម៌ ពី កាកបាទក្រហមកម្ពុជា
កំពង់ស្ពឺ ៖ នៅថ្ងៃចន្ទ ទី ២ ខែឧសភា ឆ្នាំ២០២២នេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារជនជាតិភាគ តិចដែល ងាយរងគ្រោះបំផុត ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រេីន និងកុមារកំព្រា ចំនួន ៤២២គ្រួសារ រស់នៅតំបន់ដាច់ស្រយាលនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់របស់លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា «ក្នុងបេសកកម្មមនុស្សធម៌នៅលេីទឹកដីស្រុកឱរ៉ាល់នេះ គឺអនុវត្ត តាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វេីឡេីងរយៈពេល បីថ្ងៃ ដោយក្រុមការងារបានចុះពិនិត្យ ជាក់ស្តែងដេីម្បីឱ្យបានឃេីញពីអ្នកងាយរងគ្រោះបំផុត និងខ្វះ ខាតពិតប្រាកដ ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកនឹងធ្វេីដំណេីរទៅដល់។ ជាក់ស្តែង បេសកកម្មថ្ងៃទី៣ ត្រូវ នឹង ថ្ងៃទី ២ ខែឧសភានេះ គឺជាថ្ងៃដែលក្រុមការងារបានបញ្ចប់ បេសកកម្មនៅខេត្តកំពង់ស្ពឺ ហេីយដែលយេីងបានបន្តចែកជូន ដល់ គ្រួសារជនជាតិដេីមភាគតិច សរុបចំនួន ៤២២គ្រួសារ ដែលរស់ នៅ តំបន់ ឆ្ងាយៗ ក្នុងឃុំ ត្រពាំងជោ និងឃុំតាសាល ដែលរៀបចំ ឡេីងនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា។ ដោយឡែក បេសកកម្ម ថ្ងៃទី១ គឺកាលពីថ្ងៃទី ២៩ ខែមេសាកន្លងទៅ បានសម្រេចចែក ជូនប្រជាពលរដ្ឋ ២០១គ្រួសារ នៅឃុំហោងសំណំ និងឃុំសង្កែ សាទប ដែលបានធ្វេីនៅទីតាំង ៤កន្លែងផ្សេងគ្នា។ ថ្ងៃបន្ទាប់ ដែលត្រូវនឹងថ្ងៃទី ៣០ ខែមេសានោះ យេីងបានបន្តសម្រេច បានប្រជាពលរដ្ឋ ២១៦គ្រួសារ នៅឃុំសង្កែសាទប និងឃុំរស្មី សាមគ្គី ដែលធ្វេីឡេីងនៅទីតាំង ៣កន្លែងផ្សេងគ្នា។ ដូច្នេះសរុប រួមនៃការផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅឃុំទាំង៥ នៃស្រុកឱរ៉ាល់ ខាងលេីនេះ គឺសម្រេចបាន ៨៣៩គ្រួសារ លេី ៩,៥៨០គ្រួសារ នៃប្រជាពលរដ្ឋទូទាំង ស្រុកទាំងមូល។»
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខា ធិការ រងទី ១ បាន សម្តែងនូវក្តីសប្បាយរីករាយ និងពាំនាំ ប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរ សុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅប្រចាំថ្ងៃ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះ លោក យាយ លោក តា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដែលនៅតំបន់ដាច់ ស្រយាលនេះ ព្រោះថាតំបន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បាន អញ្ជេីញចុះមកសួរសុខទុក្ខនិងចែកអំណោយជូនដោយផ្ទាល់កាលពីពេលកន្លងទៅ។
លោកជំទាវ បានលេីកឡេីងថា « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យ ស្ថានភាព ជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរង គ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។
ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា ប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ ជីវិតលេីត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានប្រោស ប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ ។
សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បាន ទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ ជូន ដល់ គ្រួសារ នីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , ជែលលាងដៃ ១ដប , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល។ ក្នុងឱកាសនោះ ដែរ កាកបាទក្រហមកម្ពុជា បានវេរប្រគេននូវទេយ្យវត្ថុ និងបច្ច័យមួយ ចំនួនដល់ព្រះសង្ឃគង់នៅវត្តតាឡួតមានជ័យ និងវត្តស្ទឹងឃ្លៀច ផងដែរ៕
ដោយ៖ គ្រី សម្បត្តិ






