ក្រុមជម្រើសជាតិU23កម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិឡាវថ្ងៃទី៩ឧសភា (Video Inside)
ក្រុមជម្រើសជាតិ U23 របស់កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិឡាវនៅដើម សប្តាហ៍ក្រោយនេះហើយដែលជាការប្រកួតមួយក្នុងក្របខណ្ឌកីឡាស៊ីហ្គេម លើកទី៣១ រៀប ចំធ្វើនៅក្នុងប្រទេសវៀតណាម។
ក្រុមជម្រើសជាតិ U23 របស់កម្ពុជាចំនួន២០នាក់ ក្រោមការ ដឹកនាំផ្ទាល់របស់ គ្រូបង្វឹកជាតិជប៉ុន លោក Keisuke Honda បានចាកចេញពីកម្ពុជានៅថ្ងៃ ទី៣ឧសភានេះហើយខណៈ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ រៀបចំនៅប្រទេសវៀត ណាមនឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី៦ឧសភាខាងមុខនេះហើយ។
ក្រុមជម្រើសជាតិ U23 របស់ កម្ពុជា គឺជាក្រុមដែលស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ក្រុមកម្ពុជាបន្ទាប់ពីជួបជាមួយនឹងក្រុមជម្រើសជាតិឡាវរួច និង បន្ដជួបក្រុម ជម្រើសជាតិសិង្ហបុរីនៅថ្ងៃទី១១-ឧសភា និងបន្តជួបក្រុមជម្រើសជាតិថៃ នៅថ្ងៃទី១៤-ឧសភា និងការចុង ក្រោយជួបប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។