រថយន្តដឹកសំរាម១៩គ្រឿងប្រគល់តាមមន្ទីរខេត្តនានា (Video Inside)

រថយន្តដឹកសំរាមសំណល់រឹងចំនួន១៩គ្រឿង ត្រូវបានប្រគល់ដល់មន្ទីរបរិស្ថាន ក្នុងខេត្ត ចំនួន១២ សម្រាប់បង្កើនការគ្រប់គ្រងសំរាមកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការគ្រប់គ្រង កាកសំណល់សំរាម គឺជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាលដើម្បីកត្តាសន្តិសុខអនា ម័យ និងការជួយរួមចំណែកធ្វើឱ្យពិភពលោកបានស្អាត បញ្ចៀសនូវភាពកខ្វក់ដែលប​ង្កគ្រោះ ថ្នាក់ដល់សុខភាពមនុស្ស។

ការប្រគល់រថយន្តដឹកសំរាមដល់មន្ទីរបរិស្ថាននានានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ លោក ផៃ ប៊ុនឈឿន ។ លោករដ្ឋលេខាធិការប្រចាំការ បានថ្លែងថា «ការប្រគល់រថយន្តដឹកសំរាមនេះ គឺក្នុងគោលបំណងគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង, ការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់ សំរាមឱ្យបានគ្រប់នៅទីប្រជុំជន ដើម្បីរួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព និងភាពទាក់ទាញ»។

រដ្ឋបាលក្រុង ស្រុក ដែលបានមកទទួលរថយន្តដឹកសំរាមសំណល់រឹង រួមមាន ៖ ក្រុងបូកគោ នៃខេត្តកំពត, ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង , ស្រុកស្នួល នៃខេត្តក្រចេះ, ក្រុងសែន មនោរម្យ និងស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី, ក្រុងព្រះវិហារនៃខេត្តព្រះវិហារ, ក្រុងពោធិ៍ សាត់​​​ នៃខេត្តពោធិ៍សាត់, ស្រុកបរកែវ នៃខេត្តរតនគិរី, ស្រុកក្រឡាញ់ នៃខេត្តសៀមរាប, ក្រុង ស្វាយរៀងនិងស្រុករមាសហែកនៃខេត្តស្វាយរៀង, ស្រុកត្បូងឃ្មុំនិងស្រុពញាក្រែក នៃខេត្ត ត្បូងឃ្មុំ, ស្រុកភ្នំស្រួច, ស្រុកសំរោងទងនិងស្រុកបរសេដ្ឋ នៃខេត្តកំពង់ស្ពឺ, និងក្រុងកោះរ៉ុង និងស្រុកព្រៃនប់នៃខេត្តព្រះសីហនុ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner