ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពអត្តពលិករបស់ខ្លួន ក្លិបអាស៊ីអាស៊ីអឺរ៉ុបបានបញ្ជូនអត្តលិក៤រូបចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅភ្នំបូកគោ

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបកីឡាអាស៊ីអឺរ៉ុប នៅថ្ងៃអាទិត្យ ទី២៧ ខែ តុលា ខាងមុខនេះ នឹងបញ្ជូនកីឡាកររបស់ខ្លួនចំនួន៤រូប ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅលើកំពូលភ្នំបូកគោ។    កីឡាករការិនីទាំង៤រូបដែលក្លិបបានបញ្ជូនទៅចូលរួមនេះ មាន កីឡាករ ពៅ ហុកប្រកួតលើវិញ្ញាសារត់៥គីឡូម៉ែត្រ កីឡាករម៉ា វីរ៉ូ ប្រកួតលើវិញ្ញាសារត់២១គីឡូម៉ែត្រ កីឡាករ វណ្ណ ភូរ៉ាប្រកួតលើវិញ្ញាសារត១០គីឡូម៉ែត្រ និង កីឡាការិនី ហេង មីជូប្រកួតលើវិញ្ញាសារត់៥គីឡូម៉ែត្រ។

នេះបើតាមការបញ្ជាក់ពីកីឡាករ ពៅ ហ៊ុក ប្រធានប្រតិភូដឹកនាំអត្តពលិកចូលរួមប្រកួតនៅថ្ងៃអាទិត្យទី២៧នេះ។   ប្រធានប្រធានប្រតិភូរូបនេះអះអាងទៀផត ថា ការដែលក្លិបបញ្ជូនអត្តពលិកចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ព្រោះក្លិបមានគោលដៅពង្រឹងអភិវឌ្ឍន៍សមត្ថភាពកីឡាករត្រៀមសម្រាប់ចូលរួមប្រកួតថ្នាក់ជាតិធំៗ ដើម្បីដណ្តើមយកជ័យលាភីលើមុខមាត់សាកលវិទ្យាល័យ ខណៈដែលព្រឹត្តិការណ៍ប្រកួតនេះជាព្រឹត្តិការណ៍ធំមានអត្តពលិកដែលជាកីឡាករអន្តរជាតិចូលរួមច្រើនបង្កើនការប្រកួតប្រជែង ក្នុងកម្រិតខ្ពស់ធ្វើឲ្យសមត្ថភាពរបស់កីឡាករកាន់តែកើនឡើងខ្លាំង។

លោក បញ្ជាក់ទៀតថា ក្រៅពីការបញ្ជូនកីឡាករការិនីជំនាញរបស់ខ្លួនចំនួន៤រូបចូលរួមក្នុងព្រឹត្តិការណ៍ អាស៊ីអឺរ៉ុបក៏បានបញ្ជូនបុគ្គលិកចូលរួមជាច្រើននាក់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចមណែកដល់មូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ លោក អះអាងទៀតថា ការបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រៅពីបង្កើនសមត្ថភាពអត្តពលិក ក្លិបក៏មានគោលដៅចង់រួមចំណែកចូលរួមជាចលករផ្សព្វផ្សាយពីការចូលរួមគាំទ្ររបស់ពលរដ្ឋកម្ពុជាក្នុងវិស័យកីឡា ដើម្បីជាការទាក់ទាញដល់អ្នកទេសចរណ៍អន្តរជាតិឲ្យងាកមកចាប់អារម្មណ៍ចូលរួមរត់នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗក្លិបកីឡាអាស៊ីអឺរ៉ុបបានបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងមិនក្រោម៥លើកនោះឡើយ គឺក្នុងបំណងបង្កើនសមត្ថភាពអត្តពលិកប្រជែងដណ្តើមមេដាយជូនក្លិបបីការប្រកួតធំៗដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner