រថយន្តហ៊ីយ៉ាន់ដាយបុករថយន្ត camry ត្រង់ចំណុចស្តុបបែកជាបួនរងរបួស៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងព្រូម្នាក់ទៀតបើករថយន្តហ៊ីយ៉ាន់ដាយទ្រុងមាន់មួយគ្រឿងជ្រុលទៅបុករថយន្ត camry ត្រង់ចំណុចស្តុបបែកជាបួនខ្ទាតជិត ៣០ ម៉ែត្របណ្តាលឲ្យរងរបួសប្រុសស្រីក្មេងចាស់៥ នាក់។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ២០នាទីយប់ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅចំណុចប៉ុស្តិ៍ ២៤ ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែង និងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងព្រូរថយន្តម្នាក់ទៀតបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់មួយគ្រឿងពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A-5493ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយទសដៅពីត្បូងទៅជើងខណៈដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនជ្រុលចង្កូតទៅបុករថយន្ត camry ១គ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2A-7818 បើកបរដោយបុរសម្នាក់រួមដំណើរនឹងប្រុសស្រីក្មេងចាស់ចំនួន៥ នាក់ទៀតធ្វើដំណើរដើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចទៅកើតឆ្លងមកផ្លូវឧកញ៉ាម៉ុងរិទ្ធី ចំពាក់កណ្ដាលរថយន្តcamryពេញទំហឹងបណ្ដាលឲ្យរថយន្ត camry ខ្ទាតជិត ៣០ ម៉ែត្ររងរបួសក្មេងចាស់ប្រុសស្រីចំនួន ៥នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗខណៈនោះតៃកុងរថយន្តហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចឃាត់បានតែព្រូរថយន្តយកមកសួរនាំ។ ចំណែកតៃកុងរថយន្ត camry បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
 រីឯរថយន្ត camry ខូចខាតស្ទើរទាំងស្រុង។ ចំណែករថយន្តហុីយ៉ាន់ដាយខូចខាតផ្នែកខាងមុខបន្តិចបន្តួច។ ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍ ២៤ម៉ោងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner