នាយករដ្ឋមន្ត្រីបារាំងដាក់ពាក្យលាលែងពីតំណែង
អត្ថបទដោយ៖
លន់ សារ៉ាត
ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castix បានដាក់ពាក្យលាលែងពីតំណែង ទៅកាន់ប្រធានាធិបតី លោក Emmanuel Macron នេះបើយោងតាមវិមាន Elysee បានបញ្ជាក់ នៅថ្ងៃទី១៦ ឧសភា។
យ៉ាងណាក្តី ការលាលែងតំណែងរបស់ លោក Castex នេះ ត្រូវបានគេមើលឃើញថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី ដែលលោកប្រធានាធិបតី Macron បានរង់ចាំជាយូរមកហើយ។ បន្ទាប់ពីជាប់ឆ្នោតឡើងវិញ លោកបាននិយាយថា ក្រុមគណៈរដ្ឋមន្ត្រីថ្មីរបស់លោកគួរតែច្បាស់លាស់ជាងមុន ជាមួយនឹងរដ្ឋមន្ត្រីកាន់តែតិច នេះបើតាមការចេញផ្សាយរបស់ រយធឺ។
លោកស្រី Elisabeth Borne ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងនេះជំនួសលោក Castex បើតាមប្រភពពីទីភ្នាក់ងារព័ត៌មាននៅអង់គ្លេសនេះដដែល៕ ប្រែសម្រួល៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ