ពិនិត្យឃើញមានប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ឌុល ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ នៅ កមរា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃសាឡុង សង្កាត់សែនជ័យ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោម រកឃើញថាមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ