កំពុងតែធ្វើសកម្មភាពលួចម៉ូតូ ត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ស៊ុ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងហាងខារ៉ាអូរខេពិភព KTV ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ផន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់បន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សម្ភារដកហូតបានមកវិញ គឺម៉ូតូម៉ាកគប់ជ្រុង ពណ៌បៃតង សេរីចាស់ ពាក់ស្លាក់លេខព្រៃវែង1C-1639 ប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕ធ.ដ