ប្រជាពលរដ្ឋនៅខេត្តសៀមជាង ១០០០នាក់ បានទទួលការពិនិ្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពជម្ងឺតម្រងនោម និងលំពែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (អេ អាយ អេ ខេមបូឌា)

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងបេសកកម្មរបស់ (អេ អាយ អេ ខេមបូឌា) ដើម្បីចូលរួមចំណែកកាត់បន្ថយនៅភាពក្រីក្រចំពោះប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរថែមទៀតនោះ។ បន្ទាប់ពីបានបើកសម្ភោធជាផ្លូវការនៅសាខាថ្មីក្នុងខេត្តសៀមរាបកន្លងមកនេះ យើងបានផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ ក្រុមហ៊ុនជឿជាក់ថា ការឈានជើងចូលមកដល់ទឹកដីនៃខេត្តសៀមរាបនាពេលនេះ នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។ ដោយមានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមប្រមាណជាង ១០០០នាក់ បានទទួលការពិនិ្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពជម្ងឺតម្រងនោម និងលំពែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (អេ អាយ អេ ខេមបូឌា) រយ:ពេលមួយថ្ងៃពេញតែម្តងនៅទីតាំងសាខាថ្មីនោះ។

ព្រះសង្ឃ និង បងប្អូនប្រជាពលរដ្ឋបានសាទរយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន (អេ អាយ អេ ខេមបូឌា) បានផ្តល់ការពិនិ្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពជម្ងឺតម្រងនោម និង ជម្ងឺលំពែងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៏សង្គម ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ។ ពលរដ្ឋបានបន្តថា វាជាឪកាសល្អហើយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដែលបងប្អូនភាគច្រើនមិនទាន់បានយល់ នឹង ស្គាលឲ្យច្បាស់ពីមុនមកចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (អេ អាយ អេ ខេមបូឌា) តែឥឡូវនេះ យើងបានមកចូលរួមផ្ទាល់ដើម្បីទទួលបាននៅការត្រួតពិនិត្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពជម្ងឺតម្រងនោម និង ជម្ងឺលំពែង ទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (អេ អាយ អេ ខេមបូឌា)នេះ មានកម្មវិធីច្រើនគួរឲ្យចាប់អារម្មណ៏ ខាងក្រុមហ៊ុន និង លោកគ្រូ អ្នកគ្រូពេទ្យពួកគាត់បានយកចិត្តទុកដាក់ក្នុងការពន្យល់នឹងធ្វើតេស្តត្រួតពិនិត្យបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋយ៉ាងម៉ត់ចត់ជាទីបំផុត។ 

សូមបញ្ជាក់ថា   AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់រួចមកហើយ។ អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ៕ ដោយ ស៊ាន សុផាត

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner