ដាំកូនឈើចំនួន១៥០០ដើមនៅជើងភ្នំកង្រីក្នុងស្រុកកំពង់លែង ក្រោមប្រធា បទ “ដើមឈើសម្រាប់យុវជនជំនាន់ក្រោយ”

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង ក្នុងឱកាសដាំកូនឈើ ១៥០០ ដើម នៅជើងភ្នំនាងកង្រី ស្ថិតក្នុងឃុំពោធិ៍ និងឃុំត្រងិលស្រុកកំពង់លែងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០ឥ១៩ កន្លងទៅនេះ ឯកឧត្តម ហេង  ពិទូ អភិ
បាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ការដាំដើមឈើឡើងវិញនេះគឺចង់អភិរក្សនូវធនធានធម្មជាតិឡើងវិញ ជាពិសេស បំផុសចលនាឲ្យយុវជនជំនាន់ក្រោយស្គាល់ដើមឈើដែលមានតម្លៃនឹងចេះថែរក្សាការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិដែលផ្ដល់នូវប្រយោជន៍ដល់យើងជាច្រើន សម្រាប់មនុ ស្សជាតិទាំងមូលនៅលើផែនដី និងឱ្យចេះស្រឡាញ់ការពារព្រៃឈើ។
 
   ឯកឧត្តម ហេង ពិទូ បានបន្តថា៖ការដាំកូនឈើថ្ងៃនេះដោយ មានការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមសហការជា មួយ សមា
គមន៍ សម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សនៅក្នុងសហគមន៍ ពោធិជ្រកជម្រករឹទ្ធិសែន នឹងសហគមន៍ត្រងិល ដែលមាន
កូនឈើគ្រប់ប្រភេទ ចំនួន១៥០០ដើម ក្នុងនោះមានកូនឈើប្រភេទ បេង នាងនួន  ក្រញូង ធ្នង់ និងប្រភេទឈើព្រីងផងដែរ។ ដូចគ្រប់គ្នាបានដឹងហើយ ប្រភេទឈើ ដ៍កម្រ ដែលបច្ចុប្បន្នត្រូវបាត់ បង់ដោយ សារការកាប់បំផ្លាញ ពីបង ប្អូនមួយចំនួន ដែលខ្វះការ យល់ដឹង ពីតម្លៃព្រៃឈើធម្មជាតិ របស់យើង ។ កន្លងមកយើងបានដាំរួចហើយដែរកាលពីថ្ងៃទី ២៤ ខែកញ្ញា ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយអាជ្ញាធរស្រុកកំពង់លែង រួមនិងប្រជាពល រដ្ឋនៅក្នុងសហគមន៍ បានដាំកូនឈើនៅចំណុចនេះចំនួន 500ដើម ។                      

 ក្នុងនាមអាជ្ញា ធរខេត្ត ឯកឧត្តមក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់ចូលរួមថែរក្សាការពារនិងរួមគ្នាដាំកូនឈើ ទាំងអស់គ្នា មិនថា៖ ដាំជាសមូហភាពតាមព្រៃភ្នំទេ នៅតាមផ្ទះក៍ត្រូវដាំផងដែរ ព្រោះព្រៃឈើមានសារៈប្រយោជន៍ខ្លាំងណាស់ ពិសេសទៀតដាំដើមឈើហូបផ្លែ ក៍អាចជាប្រយោជដល់កូនចៅជំនាន់ក្រោយផងដែរ ។

ក្នុងនោះដែរក្រុមប្រឹក្សាឃុំពោធិ៍ និង
ឃុំត្រងិល ក្នុងស្រុកកំពង់លែង ក៏បាន សំណូមពរដល់ប្រជាពល រដ្ឋមេត្តាកុំរំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ជាពិសេសដីសហគមន៍ជើងភ្នំនាងកង្រីនេះ  ដោយសុំឲ្យជួយថែរក្សាការពារ សម្បត្តិធម្មជាតិ មានព្រៃឈើដែលមាននៅលើភ្នំនេះស្រាប់ ក៏ដូចជាកូន
ឈើជាច្រើនពាន់ដើមដែលទើប តែដាំថ្មីៗ ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ៕សុខ គឹមសៀន

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner