វត្តជីក្រែង ខេត្តសៀមរាបទទួលបានថវិកាចំនួនជិត៥ម៉ឺន(៤៩.២៧៥$) ពីអង្គកឋិនទានមហាសាមគ្គី

អត្ថបទដោយ៖
Kien Sereyvuth

សម្រាប់ដូវកាលបុណ្យកឋិនទានឆ្នាំនេះ វត្តព្រះឥន្ទឧស្សាហ៍ហៅវត្តជីក្រែងស្ថិតក្នុងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបទទួលបានថវិកាចំនួនជិត៥ម៉ឺន(៤៩.២៧៥$)ដុល្លារអាមេរិកពីអង្គកឋិនទានមហាសាមគ្គីពីសប្បុរសជននិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលបានរៀបចំឡើងនិងដង្ហែអង្គកឋិនកាលពីថ្ងៃទី១៩និងទី២០ខែតុលាឆ្នាំ២០១៩។ថវិកាទាំងនេះនឹងយកទៅបន្តការសាងសង់ព្រះវិហារថ្មីដែលសាងសង់ជិតរួចរាល់គ្រោងនឹងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នាខែមេសាឆ្នាំ២០២០ខាងមុខ។នេះបើតាមថេរដិការបស់ព្រះតេជគុណ ឈឿន សាវង្ស គ្រូសូត្រស្តាំវត្តព្រះឥន្ទឧស្សាហ៍។ព្រះតេជគុណ ឈឿន សាវង្ស បានរំលឹកថា៖ព្រះវិហារថ្មីនេះមានទំហំបណ្តោយ៣១ម និងទទឹង១៧ម កំពស់៣១មដែលចំណាយទឹកប្រាក់សរុបជាង៦០ម៉ឺន(៦០៣.២០៩$)ដុល្លារអាមេរិក ចាប់ផ្តើមសាងសង់ពីខែកក្កដាឆ្នាំ២០០៩ក្រោមការប្រទានឱ្យសាងសង់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០០៨ ដោយឯកឧត្តមឧកញ៉ា សៀង ណាំសមាជិកសភានិងជាតំនាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ជាតំណាងអ្នកកសាងព្រះវិហារថ្មីរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន សប្បុរសជននិងពុទ្ឋបរិស័ទជាច្រើនរូបទៀត។លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងមានប្រសាសន៍ថា៖អាស្រ័យដោយប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញ និងង្គមជាតិទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្រុកជីក្រែងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋារចនាសម្ព័ន្ឋ សេដ្ឋកិច្ច និងសង្គមកិច្ច។ល។វិស័យពុទ្ធចក្រ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។
លោកអភិបាលស្រុកបានថ្លែងកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត  បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងព្រះវិហារថ្មីនេះលេចជាទ្រង់ទ្រាយឡើងនិងជិតសម្រេចរួចរាល់ផងដែរ។ លោកពៅ ប៊ុនធឿនថា៖ សមិទ្ធិផលថ្មីនេះ ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការរីកចំរើននៃ
វិស័យពុទ្ឋចក្រ ហើយវិស័យនេះនិងវិស័យអាណាចក្រគឺតែងតែដើទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ ដើម្បីចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើនទៅមុខទៀត។ លោកទា គឹមសុទ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងជាប្រធានក្រុមការងារខេត្តចុះជួយឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប មានប្រសាសន៍ថា៖វិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហេតុនេះ បងប្អូនប្រជាពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាពនិង ត្រូវចេះការពារសន្តិភាព ពីព្រោះ  សន្តិភាពរកបានដោយលំបាក  យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។ទំរាំយើងមានអ្វីគ្រប់យ៉ាងដូចថ្ងៃនេះយើងបានឆ្លងកាត់ការលំបាកនិងឧបសគ្គរាប់មិនអស់មិនអាចបរិយាយបាន។ហេតុនេះយើងត្រូវនាំគ្នា ការពារឱ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ មិនបណ្តោយឱ្យក្រុមណាមួយមកផ្តួលរំលំរាជរដ្ឋាភិបាលបានឡើយ។លោក ទា គឹមសុទ្ឋបានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំជីក្រែងថា កន្លងមកទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តនគោលនយោបាយទាំង៩ចំណុចភូមិឃុំមានសុវត្ថិភាព នាំឱ្យមូលដ្ឋាននេះគ្មានក្មេងទំនើង និងអំពើលួចផ្សេងៗ ពោលគឺយើងទទួលបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន ក៍ប៉ុន្តែសូមបងប្អូនបន្តសហការគ្នាឱ្យបានរឹងមាំថែមទៀតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខក្សេមក្សាន របស់កូនចៅយើងទាំងអស់គ្នាក្នុងមូលដ្ឋាន។សូមជំរាបថា៖វិសួព្រះពុទ្ឋសាសនានៅស្រុកជីក្រែង ស្រុកនេះមានវត្តចំនួន៣៨និងអាស្រម១ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយ១វត្ត មានព្រះសង្ឃចំនួន៤៨០អង្គក្នុងនោះសាមណេរ៣៤១អង្គ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner