ប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋក្នុងខេត្តតាកែវមានចំណូលជាមធ្យមក្នុងម្នាក់ៗ គឺប្រមាណជាង១៣០០ដុល្លាអាមេរិកហើយមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ នៅក្នុងពិធីប្រកាស់ផ្សព្វផ្សាយលទ្ធផលបឋមផលឹតផលក្នុងស្រុក«GDP»របស់ខេត្តតាកែវឆ្នាំ២០១៨របស់ក្រសួងផែនការបានបង្ហាញថា ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្តតាកែវទទួលបានចំណូលចំនួន១៣៦៣ ដុល្លាអាមេរិក ដែលកើនឡើងប្រមាណជាង៦ភាគរយបើប្រៀបធៀបទៅនិងឆ្នាំ២០១៧កន្លងមកដែលពលរដ្ឋក្នុងខេត្តតាកែវម្នាក់ៗទទួលបានចំណូលតែ១២៦៨ដុល្លាតែប៉ុណ្ណោះ។
  អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានថ្លែងថា កំណើនចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវកាន់តែមានការកើនឡើងនេះគឺបណ្ដាលមកពីវិស័យវិនិយោគនៅក្នុងខេត្តដែលរួមមានរោងចក្រសហគ្រាស សិប្បកម្ម គ្រិះស្ថានមីក្រូហិរញ្ញវត្ថុកំពុងតែដំណើរការវិនិយោគយ៉ាងល្អប្រសើរនិងមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
  ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ការប្រមូលទិន្ន័យចងក្រងផលឹតផលក្នុងស្រុកសរុប«GDP»សម្រាប់មនុស្សម្នាក់ៗនៅក្នុងខេត្តតាកែវ ដែលចងក្រងដោយមន្រ្តីជំនាញ វាជាសូចនាករសម្រាប់វាស់វែងពីសេដ្ឋកិច្ចក្នុងខេត្តតាកែវទាំងមូលនិងដើម្បីជាមូលដ្ឋានឲ្យខេត្តមានឧបករណ៏ថ្មីមួយទៀតជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រឹតនៃការរីកចម្រើនរបស់ខេត្ត សម្រាប់គៀងគរអ្នកវិនិយោគទុននានាក្នុងគោលដៅពន្លឿនការអភិវឌ្ឍន៏ខេត្តតាកែវឲ្យកាន់តែរីកចម្រើនថែមទៀត។
  ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការបានថ្លែងថា លទ្ធផលបឋមផលឹតផលក្នុងស្រុក«GDP»របស់ខេត្តតាកែវឆ្នាំ២០១៨ដែលចងក្រងដោយក្រសួងផែនការបានបង្ហាញថា ខេត្តតាកែវមានទំហ៊ំសេដ្ឋកិច្ចប្រមាណ១៤០០លានដុល្លា ស្មើរនិង៥,៧នៃផលឹតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចក្នុងខេត្តមានកំណើន៦,៣ភាគរយ និងចំណូលប្រជាពលរដ្ឋម្នាក់ៗមានចំនួន១៣៦៣ដុល្លា នៅឆ្នាំ២០១៨។ សេដ្ឋកិច្ចខេត្តតាកែវមានវិស័យបីសំខាន់ៗរួមមាន វិស័យកសិកម្មចំនួន៥៧,៧ វិស័យឧស្សាហកម្ម២៤,៣ភាគរយ និងសេវាកម្មមានចំនួន១៨,២ភាគរយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាលទ្ធផលខាងលើបានបង្ហាញថា ខេត្តតាកែវមានចំណូលសម្រាប់មនុស្សម្នាក់ៗទាបជាងថ្នាក់ជាតិដែលទទួលបាន ១៥៦១ ដុល្លា។
  ឯកឧត្តមរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៏បន្តថា អាជ្ញាធខេត្តតាកែវនិងប្រើប្រាស់ទិន្នន័យ«GDP»ដែលចងក្រងដោយក្រសួងផែនការ ធ្វើជាមូលដ្ឋានដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ចខេត្តទាំងមូលឲ្យដំណើរការកាន់តែល្អប្រសើរថែមទៀត ដែលនាំឲ្យខេត្តកាន់តែមានការអភិវឌ្ឍន៏ជាពិសេសចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវកាន់តែមានការកើនឡើងជាលំដាប់ទៀតជាក់ជាពុំខាន។ តាកែវ

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner