នាយករដ្ឋមន្ត្រីកម្ពុជា-ឥណ្ឌា អបអរសាទរគ្នាទៅវិញទៅមកចំពោះ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ19 បានល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឥណ្ឌា អបអរសាទរគ្នាទៅវិញ ទៅ មកចំពោះការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានល្អ។ នេះបើតាម ឯកឧត្តម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ ឱ្យដឹងនៅក្រោយជំនួបតាមប្រព័ន្ធវីដេអូពីចំងាយរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ណារិនដ្រាម៉ូឌី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងការពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការងារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។ សម្តេចតេជោ បានអបអរសាទរចំពោះឥណ្ឌា ដែលបានទទួល ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ១៩ ពីការឆ្លងច្រើន រហូត ដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មាន ប្រជាពលរដ្ឋច្រើន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណប្រទេសឥណ្ឌា ដែល បានផ្ដល់វ៉ាក់សាំងដល់កម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន ៣២ម៉ឺន៥០០០ដុស នៅក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើម វ៉ាក់សាំង ខ្វត ។ សម្ដេចបញ្ជាក់ថា នេះគឺជាវ៉ាក់សាំងដែល ឆ្លុះ បញ្ចាំងពីអ្វីដែលឥណ្ឌា ចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យ កម្ពុជា ទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ភាគរយ នៃចំនួនប្រជាជន ១៦លាននាក់ ដោយសារការចូលរួមចំណែករបស់ប្រទេស ឥណ្ឌា នេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ ។

សម្ដេចតេជោបានគូសបញ្ជាក់ដែរថា រាជរដ្ឋា ភិបាល កម្ពុជា នឹង បន្ត យុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំង ជាពិសេស ដល់ប្រជាពល រដ្ឋ កម្ពុជា ដែលជាជំនួយរបស់ប្រទេសឥណ្ឌា និងបណ្ដាប្រទេសផ្សេង ទៀត។ សម្តេចបញ្ជាក់ ថា មកដល់ពេលនេះ មានរយៈពេល ១១ ថ្ងៃហើយ ដែលប្រទេសកម្ពុជា មិនមានករណីឆ្លងកូវីដ19 ឡើយ ។ សម្ដេច ក៏បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ចំពោះការ គាំទ្រ នូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ នេះ១៩។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការចូលរួម វិភាគទាន របស់ឥណ្ឌាចំនួនមួយលានដុល្លារ ដល់អាស៊ាន ឆ្លើយ តបជាមួយនឹងកូវីដ19 ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌា ឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជា ពិសេស ការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ជាពិសេស ការ ជួយផ្ដល់វ៉ាក់សាំងតាមក្របខណ្ឌគំនិតផ្ដួចផ្ដើមវ៉ាក់សាំងខ្វត ហើយ កម្ពុជា ជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបាន វ៉ាក់សាំង ពីប្រទេសឥណ្ឌា ។ ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ១៩ ក្នុងរយៈពេល ១១ថ្ងៃមកនេះ ដែលពិតជាល្អខ្លាំងណាស់ ។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា ជាសមត្ថភាពរបស់ឥណ្ឌា ដែលខិត ខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកលលោកផងដែរ។ ឯកឧត្តមបន្តថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះ ទៅដល់ប្រមាណ ១០០ប្រទេស៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner