ពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី របស់ឯកឧត្តម ចូកូ វីដូដូ(Joko Widodo) និងឯកឧត្តម ម៉ារូហ្វ អាម៉ិន (Ma’ruf Armin)

អត្ថបទដោយ៖
Kien Sereyvuth

ហ្សាកាតា, ឥណ្ឌូណេស៊ី៖ ឯកឧត្តម ចូកូ វីដូដូ និងឯកឧត្តម ម៉ារូហ្វ អាម៉ិន បាន ក្លាយ ជា ប្រធានាធិបតី និងអនុប្រធានា ធិ បតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីហើយ នៅក្នុងពិធីស្បថចូលកាន់ តំណែងប្រធានាធិបតី និងអនុប្រធា នា ធិបតី របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានប្រារព្វធ្វើឡើងកាលពីរសៀលថ្ងៃទី២០តុលា នេះ នៅ  ចំពោះមុខប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី គឺឯកឧត្តមប្រធានរដ្ឋសភា ឥណ្ឌូនេស៊ី ក៏ដូចជានៅ ចំពោះ មុខសមាជិកសភាឥណ្ឌូនេស៊ី និងភ្ញៀវកិត្តិយសបរទេសជាច្រើនរូប។ ភ្ញៀវពិសេស ៗ ដែលបាន អញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងផ្លូវការ របស់ឯកឧត្តមប្រធានាធិបតី និងឯកឧត្តម នាយក រដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឆ្នាំ២០១៩-២០២៤ រួមមាន ព្រះចៅស៊ុលតង់ ហាសា ណាល់ ប៊ុលគីយ៉ា ព្រះមហាក្សត្រ និងជានាយករដ្ឋមន្រ្តីប៊្រុយណេដារូសាឡាម ព្រះករុណា រ៉ាចា អេហ្វា ទីនី ព្រះមហាក្សត្រអឹមស្វា ទី៣ នៃស្វាហ្សីឡង់ ឯកឧត្តម វ៉ាង ឈីសាន អនុប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហង់រី វ៉ាន់ធយ អនុប្រធានាធិបតី នៃសាធារណរដ្ឋសហ ភាពមីយ៉ាន់ម៉ារ លោកជំទាវ ដាង ធី ង៉ុកធីញ អនុប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯក ឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម លី សៀងលុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសឹង្ហបុរី ឯកឧត្តម ស្តុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី ព្រមទាំងឯកឧត្តម លោកជំ ទាវ ជាបេសកកជនពិសេសមកពីព្រះរាជាណាចក្រថៃ ឡាវ ហ្វីលីពីន បេសកកជនពិសេសរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក សហភាពអារ៉ាប់រួម ពិសេសជនពិសេសរបស់ព្រះចៅ អធិរាជ ជប៉ុន បេសកកជនពិសេសរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ រួមទាំងឥស្សរជនជាន់ខ្ពស់ តំណាងរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត របស់សាធារណរដ្ឋឥណ្ឌូនេស៊ីជាច្រើនរូបទៀត។
 
  នៅក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីនោះ មានការគោរពទង់ និងភ្លេងជាតិរបស់សាធារណរដ្ឋឥណ្ឌនេស៊ី ពិថីស្មឹងស្មាធ និងពិធីបើកកិច្ចប្រជុំពេញអង្គរបស់សភា ពិ គ្រោះយោបល់ ដោយប្រធានរដ្ឋសភា ឥណ្ឌូនេស៊ី ។ ពិធីស្បថរបស់ឯក ឧត្តម ចូកូ វីដូដូ ប្រធានាធិបតី និង ពិធីស្បថរបស់ឯកឧត្តម ម៉ារូហ្វ អាម៉ិន អនុប្រធានាធិបតី នៃសាធា រណ រដ្ឋ  ឥណ្ឌូនេស៊ី។

 ឯកឧត្តម ចូកូ វីដូដូ ចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ នឹងត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ ក្នុងការបោះ ឆ្នោតសាកល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណាត្តិឆ្នាំ២០១៩-២០២៤ ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ារូហ្វ អាម៉ីន ត្រូវបានជាប់ឆ្នោតជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងការបោះឆ្នោតសាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណាត្តិឆ្នាំ២០១៩-២០២៤។  

  ឯកឧត្តម ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ តាមរយះការប្តេជ្ញាបន្តជំរុញ កំណែទម្រង់សេដ្ឋកិច្ចយ៉ាងស្រួចស្រាលបំផុត។ ក្រោមរដ្ឋបាលរបស់ ឯកឧត្តម ចូកូ វីដូដូ យុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់ឥណ្ឌូនេស៊ី ផ្តោតលើគោលនយោបាយដែលមានឈ្មោះថា ចក្ខុវិស័យឥណ្ឌូនេស៊ី ២០១៩-២០២៤ ដែលផ្តោតលើការពង្រឹងវិស័យសំខាន់ៗចំនួន៥ រួមមានហេដ្ឋារចនាសម្ព័ន្ធ ធន ធានមនុស្ស បរិយាកាសវិនិយោគ ការិយា-ធិបតេយ្យ និងថវិកាជាតិ។ បន្ទាប់ពីបានទទួលឯករាជ្យ រយ: ៧០ឆ្នាំ រួមជាមួយនិងការកែទម្រង់នយោបាយ និងស្ថាប័នជាងមួយទសវត្សរ៍កន្លងមកនេះ ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលមានស្ថេរភាពមួយ ដោយប្រកាន់យករបបប្រធានាធិបតី គឺ គោលការណ៍បញ្ចសីលា ក្នុងការដឹកនាំប្រទេស។ បញ្ចសីលា គឺជាមូលដ្ឋានទស្សនវិជ្ជារបស់រដ្ឋ ដែល មានគោលការណ៍ចំនួន៥ គឺ១ជំនឿលើព្រះតែមួយ ២យុត្តិធម៌ និងអរិយធម៌សម្រាប់មនុស្សជាតិ ៣ ឯកភាពឥណ្ឌូនេស៊ី ៤ប្រជាធិបតេយ្យសម្រាប់ពលរដ្ឋ និង៥យុត្តិធម៌សង្គមសម្រាប់ប្រជាជនឥណ្ឌូនេ ស៊ី ទាំងអស់។ ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ជា សមាជិករបស់ក្រុមប្រទេស G-20 និងជាប្រទេសអាស៊ានទី១ ដែលត្រូវបានដាក់បញ្ចូលក្នុងក្លីប ទ្រីលាន (Trillion Dolar Club) ក្នុងឆ្នាំ២០១៧។ សេដ្ឋកិច្ចឥណ្ឌូនេស៊ីពឹងផ្អែកសំខាន់ទៅលើ ប្រេង ឧស្ម័នធម្មជាតិ ប្រេងដូង កាហ្វេ កាកាវ ថ្នាំពេទ្យ ផលិតផលឧស្សាហកម្ម និងវិស័យទេសចរណ៍។ យោងតាមការវាយតម្លៃ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ការបង្កើតការងារដែលមានគុណភាពសម្រាប់ យុវជន និងប្រជាជន ដែលកំពុងតែកើនឡើង ទាមទារឲ្យមានកម្លាំងចលករខ្លាំងក្លា ដើម្បីធានាបាន នូវការរីកចម្រើនលូតលាស់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលត្រូវបានរារាំងដោយភាពទន់ខ្សោយផ្នែក រចនាសម្ព័ន្ធ រួមទាំងចំណូលពីពន្ធដារមានកម្រិតទាប ទីផ្សារហិរញ្ញវត្ថុមិនទូលាយ និងភាពមិនបត់ មែន នៃទីផ្សារការងារ និងផលិតផល ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner