ធនាគារ វឌ្ឍនៈ បើកសម្ពោធសាខាថ្មី សាខាខេត្តកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ចាម – ធនាគារ វឌ្ឍនៈ បានបើកសម្ពោធសាខាទី១៥  សាខាខេត្តកំពង់ចាមរបស់ខ្លួន នៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ សាខាថ្មីនេះមានទីតាំងស្ថិតនៅចំកណ្តាលទីរួមខេត្តកំពង់ចាម ដែលមានអគារកម្ពស់១៤ជាន់ និងមានទីធ្លាធំទូលាយតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សាខាថ្មីនេះ នឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជន ឬអាជីវកររស់នៅខេត្តកំពង់ចាមផ្ទាល់ ជាពិសេសធនាគារវឌ្ឍនៈ មាន ផ្តល់សេវាកម្មបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សផងដែរ។ យើងខ្ញុំក៏សូមស្វាគមន៍ និងគាំទ្រសហគ្រាសអាជីវកម្មខ្នាតតូច-មធ្យមនៅខេត្តកំពង់ចាម ដើម្បីជួយបង្កើនទុន និងជំរុញសហគ្រាសអាជីវកម្មទាំងនេះឲ្យកាន់តែមានការរីកចម្រើន ។
 លើសពីនេះ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ចាម មានសាលផ្តល់សេវាកម្មធនាគារប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ ងាយស្រួលសម្រាប់អតិថិជនមកធ្វើប្រតិបត្តិការធនាគារ ហើយក៏មានការិយាល័យផ្តល់សេវាកម្មពិសេស “សេវាកម្មមាស” រង់ចាំបម្រើជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាអតិថិជនរបស់ធនាគារវឌ្ឍនៈផងដែរ។
លោកស្រី សយ ស៊ុនណារី  ជាប្រធានសាខា និងលោកស្រី ហោ ធីតា ជាអនុប្រធានសាខា សុទ្ធតែជាអ្នកស្រុកខេត្តកំពង់ចាម ដែលជាអ្នកគ្រប់គ្រងលើដំណើរការប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់សាខាផ្ទាល់។
ប្រវត្តិសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារវឌ្ឍនៈ គឺជាធនាគារដែលមានភាគទុនិកក្នុងសុ្រកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។  ធនាគារ មានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ មានផ្តល់ ជូនសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន៩សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាសាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពង់ចាម ដែលជា សាខាថ្មី ទី១៥ បើកសម្ពោធនាថ្ងៃនេះ។
ធនាគារ វឌ្ឍនៈ ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ហើយទទួលបាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាច្រើនឆ្នាំកន្លងមក។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner