លោកជំទាវ ហេង ខាំពង្ស ប៊ូឡាំអញ្ជើញសំណេះសំណាលជាមួយនឹងម្ដាយនិងក្មួយៗកុមារាកុមារីនៅអង្គការភូមិកុមារ អេសអូអេសរតនគិរី
លោកជំទាវ ហេង ខាំ ពង្ស ប៊ូឡាំ នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៩ បានអញ្ជើញសំណេះសំណាលជាមួយម្ដាយនិងក្មួយៗកុមារាកុមារីប្រមាណជាង ១០០នាក់ ដែលរស់នៅក្នុងភូមិកុមារអេសអូអេសកម្ពុជា ស្ថិតនៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី ។
មានប្រសាសសំណេះសំណាលជាមួយកុមារាកុមារី និងអ្នក
ម្ដាយឱកាសនេះលោក ជំទាវ ហេងខាំពង្ស ប៊ូឡាំ បានកោត
សរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការភូមិកុមារអេសអូអេសដែលបានជួយបង្ហាត់បង្រៀន និងផ្តល់ភាពកក់ក្តៅដល់ក្មួយៗកុមារាកុមារីទាំងអស់ ដែលកំពុងហូបចុកស្នាក់នៅសិក្សារៀន
សូត្រនៅក្នុងភូមិកុមារអេសអូអេសបានយ៉ាងល្អប្រសើរ។
លោកជំទាវបានដាស់តឿនក្រើនរំលឹកដល់ក្មួយៗកុមារាកុមារីត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អមិត្តល្អ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រនិងត្រូវស្ដាប់ការអប់រំទូន្មានពីអ្នកម្ដាយមើលថែឱ្យបានគ្រប់គ្នា។
នៅក្នុងឱកាសនេះលោកជំទាវបានចែកជូនកុមារាកុមារី ចំនួន
១២០នាក់ក្នុង១នាក់សៀវភៅក្បាលប៊ិច២ដើមនិងឧបត្ថម្ភដល់អ្នកម្តាយនិងអ្នកបម្រើការងារនៅភូមិកុមារSOS ៤២នាក់ក្នុងម្នាក់៤០.០០០រៀលផងដែរ៕