អតីតសកម្មជនរស់នៅប្រទេសន័រវ៉េពាក់ព័ន្ធអំពើក្បត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងរាជធានី (Video Inside)
អតីតសកម្មជនម្នាក់រស់នៅក្រៅប្រទេសដែលស្ថិតក្នុងដីកាចាប់ខ្លួនរបស់តុការពីបទចោទ ប្រកាន់ «រូមគំនិតក្បត់» ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
លោក អៀ ចាន់ណា រស់នៅក្នុងប្រទេសន័រវ៉េ ដែលមានដីកាបង្គាប់ចាប់ខ្លួនថ្ងៃទី២៥ធ្នូឆ្នាំ២០២០ ក្នុងអំពើធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងសន្តិសុខសង្កម និងបង្កភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ ឧសភាក្បែរផ្សារអ៊ីអនក្នុងរាជធានីភ្នំពេញ។
លោកអៀចាន់ណា គឺជាតំណាងយុវជននៃអតីតគណបក្សសង្គ្រោះជាតិ រស់នៅក្នុងប្រទេសន័រវ៉េ។