១១ថ្ងៃទទួលបណ្តឹងចំនួន៤៥ករណី (Video Inside)

ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនិងសង្កាត់ ថ្ងៃនេះ មានសភាពរលូន ល្អធម្មតា ប៉ុន្តែក្នុងរយៈពេលឃោសនាចំនួន១១ថ្ងៃមកនេះ គជប បានទទួលបណ្តឹងចំនួន៤៥ ហើយ។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានថ្លែងនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នា២០២២ ថាបណ្តឹងទាំង៤៥ក្នុងរយៈពេល១១ថ្ងៃមកនេះ គឺភាគច្រើនជាបណ្តឹងរបស់គណបក្សប្រជាជន កម្ពុជាដែលបានប្តឹងគណបក្សភ្លើងទៀន ដោយសារការប្រើពាក្យប្រមាថ និងមើលងាយ ។

មន្ត្រីគជបបន្តថា បណ្តឹងទាំង៤៥នេះ ភាគច្រើននៅរាជធានីភ្នំពេញ ដែលមានចំនួន១១ បណ្តឹង, នៅប៉ៃលិន មាន៨បណ្តឹង, ខេត្តកំពង់ស្ពឺ មាន៦បណ្តឹង និងខេត្តត្បូងឃ្មុំ ចំនួន៥ បណ្តឹង។

មន្ត្រីគជប បញ្ជាក់ទៀតថា ក្នុងចំណោមបណ្តឹងទាំង៤៥ គឺនៅសល់ប្រមាណ ១៣បណ្តឹងប៉ុណ្ណោះ ដែលបានប្តឹងបន្តមកគណៈកម្មការរៀបចំបោះឆ្នោតរាជធានី-ខេត្ត។ ការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល១៤ថ្ងៃ នឹងបញ្ចប់ទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner