សហភាពអឺរ៉ុបចង់ចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយថៃ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA

ថៃ៖ សហភាពអឺរ៉ុបចង់ចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសថៃ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីវាត្រូវបានផ្អាកក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ ។ យោងតាមទិន្នន័យរបស់គណៈកម្មការអឺរ៉ុបឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងថៃមានទំហំ៤២ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ ។

សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេលំដាប់ទី៣របស់ប្រទេសថៃ ដោយមួយឆ្នាំៗថៃបានលក់ទំនិញ និង សេវា កម្មគិតជាតម្លៃរាប់សិបពាន់លានដុល្លារទៅឲ្យសហភាពអឺរ៉ុប ដែលភាគច្រើនគឺគ្រឿងយន្ត និង បរិក្ខាដឹកជញ្ជូន ។

បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ឥឡូវគឺជាពេលសមរម្យសម្រាប់ឲ្យអឺរ៉ុបចាប់ផ្តើមបោះជំហានឆ្ពោះទៅរកការពង្រីក ការធ្វើប្រាស្រ័យទាក់ទងជាមួយថៃ រួមមានការត្រៀមរៀបចំចុះកិច្ចព្រមព្រៀងនៃភាពជាដៃគូ និង សហប្រតិបត្តិការ (PCA) ដើម្បីរឹតបន្តឹងចំណងនៃវិស័យសេដ្ឋកិច្ច និង នយោបាយ ព្រមទាំងការបន្តឡើងវិញនៃដំណើរការចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner