វៀតណាមឆ្លងជំងឺកូវីដ-១៩ថ្មីៗជាង ១ពាន់នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១០៨៨ករណីទៀត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ២៣៨ករណី។

ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៥៨ករណី និងខេត្ត Vĩnh Phúc ចំនួន ៤៥ករណី។ ក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ ។

វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧២២,៦៣៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤៧៧,៦៦០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨០នាក់ គិតត្រឹមយប់ថ្ងៃទី២ មិថុនា៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner