សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី-បេឡារូស

វ៉ាស៊ីនតោន៖ មន្ត្រីនៅក្នុងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើ ជនជាតិរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ពួកគេដោយបានដាក់បន្ថែមបុគ្គល ចំនួន ៧១នាក់ទៀតនៅក្នុងប្រទេសរុស្ស៊ី និងបេឡារូសទៅក្នុងបញ្ជី ខ្មៅពាណិជ្ជកម្ម។

មន្ត្រីទាំងនោះក៏បានធ្វើការបង្កកទ្រព្យសម្បត្តិរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា ផងដែរ។
ទន្ទឹមគ្នា ពួកគេក៏បានដាក់ទណ្ឌកម្មដូចគ្នានេះដែរ ទៅលើលោក Sergei Roldugin ដែលជាអ្នកជំនាញមួយរូបមានទំនាក់ ទំនង ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយពួក គេជឿជាក់ថា លោក Roldugin បានជួយគ្រប់គ្រងទ្រព្យសម្បត្តិនៅ ឯនាយសមុទ្ររបស់លោក ពូទីន៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner